សៀមរាប៖ គេសង្កេតឃើញថាក្រោយចូលឆ្នាំចិនបានកន្លងផុតប៉ុន្មានថ្ងៃមកនេះជំនួញឈើក្រញូងបាននិងកំពុងតែធ្វើសកម្មភាពហោះតាមផ្លូវលេខ៦៨និង៦៧យ៉ាងគគ្រឹកគគ្រេងបំផុតមិនត្រូវបានមេព្រៃទាគឹមសុទ្ធធ្វើការបង្ក្រាបឲ្យបានជោកជ័យស្របតាមគោលនយោបាយ
កំណែទម្រង់ស៊ីជម្រៅរបស់សម្ដេចតេជោហ៊ុនសែននោះទេផ្ទុយទៅវិញទាគឹមសុទ្ធមិនត្រឹមតែមិនបង្ក្រាបរាល់សកម្មភាពបទល្មើសតែណ្ណោះបែជាចាត់តាំងឲ្យម៉ែនវុទ្ធីហៅធីឡយប្រឹងប្រមូលលុយផ្គើនទៅនិងថ្នាក់លើទៅវិញ។ មន្ត្រីអង្គការឃ្លាំមើលបទល្មើសព្រៃឈើបានអះអាងថាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនបានកន្លងផុតទៅថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើក្រញូងបាននិងកំពុងតែធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យកំរើកសាជាថ្មីចំណែកមន្ត្រីពាក់ព័ន្ទមានតួនាទីបង្ក្រាបនោះមិនធ្វើការបង្ក្រាបនោះឡើយជាពិសេសលោកទាគឹមសុទ្ធតែម្ដង មិនដែលបង្ក្រាបបទល្មើសព្រៃឈើបានមួយករណីម្ដងណាឡើយ។
មន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើដដែលបានបញ្ជាក់ថាបច្ចុប្បន្ននេះចរននៃការដឹកជញ្ជូនឈើក្រញូងមកពីខេត្តឧត្តរមានជ័យតាមច្រកស្រុកអន្លង់វែងចូលមកសៀមរាបតាមផ្លូវលេខ៦៧និងបន្តទៅព្រំដែនងងឹតវៀតណាមរួមជាមួយផ្លូវលេខ៦៨ពីតំបន់អូស្មាច់តាមច្រកស្រុកក្រឡាញ់សៀមរាបបាននិងកំពុងតែកើតមានយ៉ាងខ្លាំខ្លាបំផុតមិនចាញ់និងការដឹកជញ្ជូនឈើនៅតំបន់ព្រៃឡង៍នោះឡើយ។
មន្ត្រីដដែលបានបន្តថាលោកទាគឹមសុទ្ធមេព្រៃសៀមរាបក៍បានដឹងអំពីសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់នេះដែរប៉ុន្តែរូបគាត់មិនបានបង្ក្រាបនោះទេបែជាបង្កើតចាត់តាំងឲ្យមន្ត្រីជំនិតៗប្រឹងដើប្រមូលលុយដាក់ហោប៉ៅនិងផ្គត់ផ្គង់ថ្នាក់លើទៅវិញចំណុចនេះអាចគេពិព័ណបានថាគាត់មិនខ្វល់ពីការបង្ក្រាបនោះទេ គឺខ្វល់តែអំណាចនិងមុខតំណែងតែប៉ុណ្ណោះ។
មន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយថាបើទោះបីជាមានកាសែតធ្វើការចុះផ្សាយអំពីការដឹកជញ្ជូនឈើយ៉ាងគុំហុកនៅក្នុងខេត្តសៀមរាបយ៉ាងណាក្ដីក៍ទាគឹមសុទ្ធនិងម៉ែនវុទ្ថីហៅធីឡយមិនខ្វល់ដែរហើយតែងតែចាត់ទុកអ្នកកាសែតដែលហ៊ានសសេរនោះជាអ្នកប្រឆាំងទៅវិញដោយមិនបានទទួលយកនូវការរិះគន់ក្នុងន័យស្ថាបនានោះទេក្នុងន័យនេះទាមទាឲ្យលោករដ្ឋមន្ត្រីអ៊ុករ៉ាប៊ុនជួយព្យាបាលផងព្រោះទាគឹមសុទ្ធគាត់ឈឺត្រគាក។
លោកទាគឹមសុទ្ធនិងលោកម៉ែនវុទ្ធីហៅធីឡយមិនអាចធ្វើការអត្ថាធិប្បាយជុំវិញព័តមានចោទប្រកាន់នេះបានទេដោយមិនមានលេខទូរស័ព្ទរបស់គាត់។ ជាមួយនិងការរិះគន់ជុំទិសទៅលើមេព្រៃទាំង២រូបនេះកន្លងមកម៉ែនវុទ្ធីហៅធីឡយបានជិះរថយន្តរបស់ឈ្មួញ១គ្រឿងដែលចាប់បានហើយយកមកជិះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះបានជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ខូចរថយន្តនោះខ្ទេចតែម្ដងហើយមកដល់ពេលនេះធីឡយមិនដឹងថាមានទោសអ្វីនោះទេចំពោះយករថយន្តដែលជាវុត្ថុតាងបទល្មើសទៅជិះខ្ទេចដូចបំបាត់ភស្តតាងនេះ៕
