បន្ទាយមានជ័យៈ សមាគមន៍ អាតហុក អះអាងថាបើសិនណាអាជ្ញាធរខេត្តបន្ទាយមានជ័យ មិនប្រមូលឯកសារគ្រប់គ្រាន់ និងមិនបានចុះទៅដល់ទីតាំង ហើយមិនដោះស្រាយតាមយន្តការណ៍ ពីថ្នាក់ស្រុកដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី មកអនុវត្តន៍នោះបញ្ហាដីធ្លីមិនអាចចប់បានឡើយ ។
លោក សួន ចាន់គា អ្នកសម្រាបសម្រួលសមាគន៍អាតហុក ខេត្តបន្ទាយមានជ័យបានបញ្ចាក់ថែមទៀតថា សមាគមន៍របស់ទទួលបានពាក្យបណ្តឹង លើករណីជំលោះដីធ្លី ធំៗនៅខេត្តបន្ទាយមានជ័យ ចំនួន៣០ ករណី ដែលករណីទាំងនេះសុទ្ធសឹងតែ រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ជាមួយទាហ៊ាន និងអ្នកមានអំណាច មានទ្រព្យ ។ តែបើតាមលោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីថា ខេត្តទទួលបានពាក្យបណ្តឹងចំនួន១៣២ ករណី ។
ការដោះស្រាយរបស់អាជ្ញាធរខេត្តមុន និងសម្តេចនាយករដ្ឋមន្ត្រីបានប្រកាសអោយអាជ្ញាធរខេត្តត្រូវដោះស្រាយរឿទំនាស់ដីធ្លីធ្វើយ៉ាងណាអោយចប់តាមខេត្តនីមួយៗ នោះគឺទើបតែដោះបានមួយទីពីរករណីរវាងដីក្រុមហ៊ុន និងដីពលរដ្ឋតែប៉ុណ្ណោះ ។ ដើយឡែកចំពោះដីទំនាស់រវាងពលរដ្ឋជាមួយទាហ៊ានរថក្រោះ និងជាមួយទាហ៊ានកាំភ្លើងធំ ក៏ដូចជាជាមួយអ្នកមានលុយ មានអំណាច នៅស្រុកម៉ាឡៃ និងស្រុកព្រះនេត្រព្រះ មិនទាន់មានដំណោះស្រាយណាមួយអោយពលរដ្ឋទទួលយកបាន ។
បើខេត្តនៅតែបន្តការដោះស្រាយជំលោះដីធ្លីដោយពុំមានការស្រាវជ្រាវ និង មិនមានឯកសារគ្រប់គ្រាន់ ឬមិនចុះដល់ទីតាំងជំលោះ ដោយគិតតែពីបក្ខពួក និងផលប្រយោជន៍ សម្រេចតែលើខ្លួនឯងនៅលើតុមិនព្រមយកយន្តការណ៍ ដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ពីថ្នាក់ស្រុកដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដូចជាករណី លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ ដែលចុះទៅដោះស្រាយជំលោះដីធ្លីនៅស្រុកម៉ាឡៃ កាលពីថ្ងៃទី២៩ មេសា ២០១៤ នៅសាលាស្រុកម៉ាឡៃ រវាងជនពិការសម័យខ្មែរក្រហម និងជនពិការរំសាយ
ប្រភេទពីដែលទទួលបានដីរបបគោលនយោបាយម្នាក់៥ហិចតា ជាមួយនិងក្រុមហ៊ុន ហៃសួរ និងជាមួយអតីតមេរបស់ពួកគេគឺ លោក ចុង ផែត មិនបានចុះពិនិត្យទៅដល់ទីតាំង និងប្រមូលឯកសារគ្រប់គ្រាន់ ហើយថែមទាំងការប្រជុំដោះស្រាយគឺមិនមានភាពស្មើរគ្នា ដោយភាគីក្រុមហ៊ុន និងអ្នកជាប់ពាក់ព័ន្ធដទៃទៀតអង្គុយស្មើរ និងគណៈអធិបតី ចំណែងពលរដ្ឋជាជនពិការអង្គុយកន្លែងផ្សេង ឬអង្គុយលើដី មិនបានប៉ុន្មានម៉ោងផងស្រាប់តែសម្រេចកាត់សេចក្តី អោយខាងក្រុមហ៊ុន និងអ្នកដ៏ទៃទៀតឈ្នះ ចំណែកជនពិការចាញ់ ហើយថែមទាំងគំរាមថា បើនៅតែបន្តនឹងជាប់ទោសព្រហ្មទណ្ឌ ៕