​ជំនួប​ពិភាក្សា​ស្វែងយល់​នយោបាយ​បច្ចុប្បន្ន​កម្ពុជា​

0

សៀមរាប ៖នៅ​ចុង​សប្តាហ៍​នា​រសៀល​ថ្ងៃទី ២២ ខែ កុ​ម្ភះ ឆ្នាំ​២០១៣ ឯ​.​ឧ នូ ផល្លា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត សៀមរាប បាន​ជួបពិភាក្សា​ជាមួយ លោក Paul Grove មន្ត្រី​ជំនាញ​បច្ចេកទេស និង ជា​សមាជិក​គណៈកម្មាធិកា​រ អស្សាមិក​រណ៍ នៃ​ព្រឹទ្ធ​សភាព​សហរដ្ឋអាមេរិក និង សហការី ដោយមាន​ការចូលរួម​ពី​៝​ឯកឧត្តម​សមាជិក​ក្រុប​ប្រឹក្សា​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត និង អាជ្ញាធរ​ក្រុង នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។ ​

បន្ទាប់ពី​ឯ​.​ឧ នូ ផល្លា បានធ្វើ​កិច្ច​ស្វាគមន៍ និង លើកឡើង​អំពី​ស្ថានភាព ភូមិសាស្ត្រ នយោបាយ សន្តិសុខ និង សេដ្ឋកិច្ច ជីវភាព​រស់នៅ​របស់​ប្រជាជន​ខេត្តសៀមរាប ដោយបាន​ពឹង​ផ្អែកលើ​វិស័យសេដ្ឋកិច្ច​ទេសចរណ៍ និង កសិកម្ម ដែលជា​សេដ្ឋកិច្ច​ចំបង​របស់​ខេត្តសៀមរាប ។​ ​

ក្នុងនោះដែរ​លោក Paul Grove ក៏បាន​បញ្ជាក់​អំពី​គោលបំណង​របស់​ប្រតិភូ មកកាន់​ខេត្តសៀមរាប ដើម្បី​ធ្វើការ ពិភាក្សា​ជាមួយ​អាជ្ញាធរខេត្ត អំពី​បរិស្ថាន នយោបាយ​បច្ចុប្បន្ន និង ការកែទម្រង់​នយោបាយ​កម្ពុជា​នាពេលខាងមុខ ។ លោក​ក៏បាន​ក៏បាន​លើកឡើង​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា តើ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​ខេត្តសៀមរាប ? ព្រមទាំង​បញ្ហា​ស្ថានភាព​ន​យោ​បាល​នៅ​ប្រទេស​ថៃ តើ​មាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ខេត្តសៀមរាប ក៏​ដូច​កម្ពុជា​ទាំងមូល ។​ ​

មានប្រសាសន៍​នោះដែរ​ឯ​.​ឧ នូ ផល្លា ក៏បាន​គូស​បញ្ជាក់ជូន​ដល់​ប្រតិភូ ដើម្បី​កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​នឹង​កំពុង​ដាក់ចេញ​នូវ​កម្មវិធី នយោបាយ និង ការកែទម្រង់​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ ក្នុង​ការនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍ ប្រកបដោយ​និរន្ត​ភាព ។

ឯកឧត្តម​ក៏បាន​បន្តទៀតថា ក្នុងនាម​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល និង ក្នុងនាម​គណៈ​បញ្ជា ការឯកភាព​ខេត្ត អាជ្ញាធរខេត្ត បាន​អនុវត្ត​យ៉ាង​ម៉ត់ចត់​ច្បស់​លាស់​ត្រឹមត្រូវ ក្នុងការ​ចូលរួមចំណែក​ដល់​ការ​ដំណើរការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា សម្ខាន់​លើ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង ដំណើរការ​បោះឆ្នោត ឲ្យ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ ដែល​ចូលរួម​បោះឆ្នោត ដើម្បី​ឆ្លើយតប​នឹង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ។

ឯ​.​ឧ នូ ផល្លា ក៏បាន បន្តទៀតថា ក៏​លើកឡើង​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន នៅលើ​ភូមិសាស្ត្រ​ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែលជា​ជង្រុក​ប្រមូលផ្តុំ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ មកពី​គ្រប់​មជ្ឈដ្ឋាន​លើស​កល លោក ចូលមក​ទស្សនា​កម្សាន្ត ។ ម្យ៉ាងទៀត​អាជ្ញាធរខេត្ត​ក៏បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការងារ​សន្តិសុខ​ទេសចរណ៍ ក៏​ដូច​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​គ្រប់​គណបក្សនយោបាយ​ផងដែរ ។

អាជ្ញាធរ ខេត្ត​តែងតែបាន​ធ្វើការ​សម្របសម្រួល ផ្សព្វផ្សាយ ណែនាំ​ដល់​គ្រប់​បណ្តា​ប្រជាពលរដ្ឋ កុំ​ឲ្យ​បង្ក​នូវ​ភាព​អសកម្ម​អ្វីមួយ​នៅ លើ​ទឹកដី​ប្រវត្តិសាស្ត្រ ដែល​នាំ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍ និង បាត់បង់​នូវ​ផលប្រយោជន៍ ជីវភាព​ប្រចាំ ថ្ងៃ​របស់​បងប្អូន​ផងដែរ ។

ក្នុងនោះដែរ​ឯ​.​ឧ នូ ផល្លា ក៏បាន​លើកឡើង​ផងដែរ អំពី​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស ថៃ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឡើយ គឺ​កាន់តែ​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​ចូល មកកាន់​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ មានការ​កើនឡើង​ក្នុង​រយៈពេល​ចុងក្រោយ​ដែល​ប្រទេស​ថៃ​មានការ​ហ្វឹក​វរ​នេះ ។ ប៉ុន្តែ​ក៏មាន​ផលប៉ះពាល់​ដល់​វិស័យ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មួយចំនួន​ផងដែរ ៕1 2