ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ រាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ថា រដ្ឋាភិបាលចិន ប្រកាសថា ក្នុងតំបន់ស្ថិតនៅ ភាគខាងជើងប្រទេសចិន មានកសិដ្ឋានមួយ ដែលមានចម្ងាយ ប្រមាណ ៣គីឡូ ម៉ែត្រ ក្នុងខេត្តហឺប៉ី ត្រូវបានប្រកាថាមិនមានករណីផ្ទុះជំងឺផ្តាសាយបក្សី អេច៥
អ៊ិន២ (H5N2) ទៀតទេ ។ ក្រសួងកសិកម្មចិន បានឲ្យដឹងថា នៅក្នុងកសិដ្ឋានមួយនេះត្រូវបាន យកសត្វមាន់ដែលចិញ្ចឹមសម្លាប់ ចោល អស់ប្រមាណ៤ពាន់ក្បាល បន្ទាប់ពីសង្ស័យថា សត្វមាន់ទាំងនោះមានផ្ទុះវិរុសបង្កជំងឺផ្តាសាយបក្សី កាលពីថ្ងៃ ទី១៧ ខែធ្នូ កន្លងមកនេះ ។
គួរបញ្ជាក់ថា មន្ទីរពិសោធន៍ជាតិពិនិត្យ រោគឆ្លងផ្តាសាយបក្សី បានបញ្ជាក់ថា ពិតជាមានជំងឺឆ្លងបង្កឡើងដោយ វីរុសផ្តាសាយបក្សី អេច៥អ៊ិ២ មែនដោយយោងតាមការយកវត្ថុវិភាគកាលពីពេលផ្ទុះដំបូង ។
អាជ្ញាធរនៅក្នុងតំបន់បានប្រកាសនាពេលថ្មីៗនេះថា បន្ទាប់ពីការ ឆ្លងរាលដាល ហើយបានធ្វើការបោសសំអាត និងកំទេចសាកសពសត្វដែលកើតជំងឺនេះ ពេលនេះតំបន់នោះលែងមានកើតជំងឺផ្តាសាយបក្សី ទៀហើយ ព្រោះថាយើងបានទប់ស្កាត់ ការរីករាលដាល បានទាន់ពេលវេលា ។សូមបញ្ជាក់ថា ជំងឺផ្តាសាយបក្សី ឆ្លងមកសត្វបក្សី និងបង្កជាជំងឺ និងឆ្លងមកមនុស្ស ដែលអាចធ្វើបាត់ជីវិត នៅពេល វីរុសបង្កជំងឺដែលជាប្រភេទខ្លាំងក្លា។