អាមេរិក៖ នគរបាលបាននិយាយថា បុរសម្នាក់បានស្លាប់និងជាច្រើននាក់ទៀត ត្រូវបានគេដឹកទៅមន្ទីរពេទ្យបន្ទាប់ពីពួកគេទទួលរងគ្រោះដោយសារការលេចជាតិពុល កាបូន ម៉ូណូស៊ីត កាលពីថ្ងៃអាទិត្យនៅឯភោជនីយដ្ឋានមួយស្ថិតក្នុងសង្កាត់ឡងអាយលែន ក្នុងក្រុង New York ។ ជូលៀ រ៉ុបបីន សុន ធីនម្លូ ស្ត្រីអ្នកនាំពាក្យអោយមន្ទីរពេទ្យ ហានជីងតុន បានអោយដឹងថា បុរសម្នាក់ឈ្មោះស្ទេវ ណេលតុន វ័យ៥៥ឆ្នាំ ជាអ្នកគ្រប់គ្រង ភោជនីយដ្ឋាន បានស្លាប់ដោយគាំងបេះដូងនៅពេលដែលគេបញ្ជូនគាត់តាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។
នគរបាលនិយាយថា ទាក់ទងនឹងការលេចជាតិ កាបូនម៉ូណូស៊ីត នេះ, គេមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែការស៊ើបអង្កេតសមត្ថកិច្ចបានផ្ដោតទៅលើប្រព័ន្ធកំដៅ ក្នុងភោជនីយដ្ឋានតែម្ដង៕