ភ្នំពេញ៖ រថយន្តកុងតែនរ័ធុនធ្ងន់ ០១គ្រឿងបានបើកកិនម៉ូតូគុប០១គ្រឿងបណ្តាលអោយបាក់ជា ០៣កំណាត់ហើយបានធ្វើអោយយុវជនម្នាក់ជាសិស្សវិទ្យាលយ័ជម្ពូវន្ត័រងរបួសធ្ងន់ដោយសារតែមានយុវជនម្នាក់ទៀតបានជិះម៉ូតូមកពីក្រោយវ៉ាប៉ះដៃចង្កូតដួល។នៅតាមបណ្តោយផ្លូវជាតិលេខ ០៤ ត្រង់ចំណុចក្បែរគ្លីនីក ឡាំប៊ុនថន ។ដែលមានទីតាំង ស្ថិតនៅភូមិជម្ពួវន្ត័ សង្កាត់ ចោមចៅ នៅម៉ោងជាង ១០ និង ៤០ នាទីព្រឹកថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០១៤ ។
នគរបាលចរាចរខណ្ឌពោធិ៍សែនជយ័បានអោយដឹងថា ជនរងគ្រោះមានឈ្មោះវុធសុផានិត រៀននៅវិទ្យាលយ័ជម្ពូវន្ត័ថ្នាក់ទី ១១ ស្នាក់នៅភូមិ អូរដឹម សង្កាត់ចោមចៅជិះម៉ូតូម៉ាកគុបពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ១E៩៨០២រថយន្ត០១គ្រឿងទៀតប្រភេទកុងតែននរ័ម៉ាកHINOពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ៣A០៩៣៥អ្នកបើកបររត់បាត់បើកមកពីក្រោយ។និងម៉ូតូបង្កហេតុ០១គ្រឿងទៀតម៉ាកសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខស្វាយរៀង១D១៤៧២បើកបរដោយឈ្មោះភាវាសនាភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅភូមិជន្ពូវន្ត័ ( ឃាត់ខ្លួន )។
សកត្ថកិច្ចបានបន្តថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះធ្វើដំណើរតាមតាមបណ្តោយផ្លូវជាតិលេខ ០៤ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៍ស្រាប់តែមានម៉ូតូបង្កហេតុ០១គ្រឿងម៉ាកសេ១២៥បានបើកមកពីក្រោយស្របទិសគ្នាហើយក៍បានបើកវ៉ាម៉ូតូរបស់ជនរងគ្រោះក្នុងល្បឿនលឿន។
ពេលនោះក៍បានប៉ះដៃចង្កូតគ្នាបណ្តាលអោយម៉ូតូជនរងគ្រោះដួលចូលទៅកណ្តាលថ្នល់ហើយក៍ត្រូវរថយន្តកុងតែនរ័មកពីក្រោយកិនបាក់ជា០៣កំណាត់តែម្តងចំណែកជនរងគ្រោះដួលបោកទៅនិងថ្នល់បណ្តាលអោយរងរបួសធ្ងន់។ត្រូវបានគេបញ្ជូនមកកាន់គ្លីនិកឡាំប៊ុនថនដើម្បីជួយសង្គ្រោះអាយុជីវិតរំពេចនោះជនបង្កបានលើកម៉ូតូប្រុងរត់ក៍ត្រូវបានក្រុមអ្នករត់ម៉ូតូឌុបក្របួចជាប់ប្រគល់អោយប៉ូលិស ។
បច្ចុប្បន្នវត្ថុតាងទាំថអស់យកមករក្សាទុកនោះផ្នែកចរាចរខណ្ឌពោធិ៍សែនជយ័ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕