ភ្នំពេញ: ករណីឆក់ ប្លន់ ជាញឹកញាប់កើតឡើងក្នុងភូមិសាស្ត្រខណ្ឌចំការមនជាពិសេសក្នុងប៉ុស្តិ៍ទំនប់ទឹក គឺមិនដែលឃើញនគរបាលប៉ុស្តិ៍មានសមត្ថភាពបង្ក្រាបបានឡើយ តែផ្ទុយមកវិញគឺនគរបាលនេះបង្ក្រាបបានតែក្រុមក្មេងស្ទាវ នឹងចោរតូចតាច រួមប្តូរនឹងលុយដោះលែងទៅវិញ។ គេសង្កេតឃើញថាប៉ុន្មានកន្លងថ្ងៃនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់បានមនុស្សច្រើនណាស់មិនដឹងពាក់ព័ន្ទនឹងបទល្មើសអ្វីខ្លះឡើយបានមិនឃើញបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌចំការមនឡើយ។
ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភះឆ្នាំ២០១៤នេះ នគរបាលប៉ុស្តិ៍បានដេញចាប់យុវជនម្នាក់ជិះម៉ូតូនិច ផ្អើលពេញភូមិសាស្ត្រខណ្ឌចំការមនដែលសង្ស័យជាប់ពាក់ព័ន្ធបទល្មើសអ្វីមួយ ប៉ុន្តែពេលឃាត់បានហើយសមត្ថកិច្ចមិនវានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌចំការមនទេ ដោយដោះលែងទៅវិញងាយៗ មិនដឹងថាប្តូរនឹងលុយ ឬក៏ប៉ះចំសាច់ឯង មួយទំនងជាយុវជនម្នាក់នោះជាកូនអ្នកអំណាចហើយបានជានគរបាលមិនធ្វើសំណុំរឿងបញ្ជូនទៅថ្នាក់លើ។
គួរបញ្ជាក់ថានៅរសៀល ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ ២០១៤ កម្លាំងនគរបាលចម្រុះខណ្ឌចំការមនបានដេញចាប់យុវជន៣នាក់ជិះម៉ូតូស្ទើប ពណ៍ក្រហម ពាក់ស្លាកលេខ កណ្តាល 1B 2023 ដែលសង្ស័យពាក់ព័ន្ទបទល្មើសប្រើប្រាស់នឹងជួញដូរគ្រឿងញៀន ប៉ុន្តែប្រតិបត្តិការនេះនគរបាលឃាត់បានម្នាក់ឈ្មោះ ម៉ៅ សុភា ហៅអាភ័ណ្ឌ ភេទប្រុស អាយុ៣៣ ឆ្នាំ ស្នាក់ផ្ទះលេខ ១០៧ ផ្លូវ១១៥សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ជាអ្នកឌុប នឹង២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ក្រោយឃាត់ខ្លួនជន សង្ស័យម្នាក់នេះបានហើយសមត្ថកិច្ចបាននាំខ្លួនទៅកាន់ទីស្នាក់ការប៉ុស្តិ៍ទំនប់ទឹកភ្លាមៗដើម្បីធ្វើការសាកសួរបន្ត។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ម៉ៅ សុភា បានឆ្លើយសារភាពថារូបគេធ្លាប់ជាប់គុកពីរដងហើយ ដោយជាប់ម្តងពីបទបង្ករបួសស្នាមនឹង ម្តងទៀតបទល្មើសគ្រឿងញៀន ហើយម្តងនេះដោយសាររូបគេជិះម៉ូតូដឹកមិត្តភ័ក្រមានថ្នាំញៀនជាប់ខ្លួន ហើយនគរបាលសង្ស័យដេញចាប់បានតែម្តងទៅ។
ដូច្នេះករណីនេះយើងរង់ចាំមើលតើលោកប្រធាន ប៉ុស្តិ៍ ផន អូន ហ៊ាន កសាងសំណុំរេឿងបញ្ជូនទៅខ្លួនជនសង្ស័យម្នាក់នេះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដែលរឺទេ? ៕