​ច្រកទ្វារ​អន្តជាតិ​ត្រពាំង​គ្រៀល​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តជាតិ​ឆ្លងកាត់ ប្រមាណ​ជិត​២​រយ​ទៅ​ជាង​២​រយ​នាក់​ក្នុង​មួយថ្ងៃ​

0

ស្ទឹងត្រែង​៖​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តជាតិ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រកទ្វារ​អន្តជាតិ​ត្រពាំង​គ្រៀល​បើតាម​ការដឹង​ពី​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ភ្ញៀវទេសច​មាន​ប្រមាណ​ជិត​២​រយ​នាក់​ទៅ​ជាង​២​រយ​នាក់​ចូលមក​ទស្សនា​ក្នុងប្រទេស​កម្ពុជា ឆ្លងកាត់​ទៅកាន់​រាជធានី​ភ្នំពេញ និង​មួយចំនួន​តាម​បណ្តា​ខេត្ត និង​៥%​ស្នាក់នៅ​ខេត្តស្ទឹងត្រែង​និង​ប្រមាណ​១​រយ​នាក់​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ប្រទេស​ឡាវ​។​ [2014.09.10_13.45

​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​៖​មន្ទីរ​ទេសចរ​ណ៏​និង បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍ​ន៏​នានា​ក្នុង​ខេត្ត លើកស្ទួយ​វិស័យ​ទេសចរ​ណ៏ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​នៅ​ទស្សនា​តំបន់​ទេសចរ​ណ៏ នៅក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​ក្នុងពេលដែល​ភ្ញៀវទេសចរ​ណ៏ អន្តរជាតិ​ភាគច្រើន គ្រាន់តែ​ឆ្លងកាត់​ចូល​ពី​ឡាវ មក​កម្ពុជា​និង​ចេញពី​កម្ពុជា​នាំគ្នា​ទៅ​ទស្សនា​តំបន់​ទេសចរ​ណ៏​ក្នុងប្រទេស​ឡាវ​។​លោក​បន្តថា​គ្រប់​សេវាកម្ម មន្ទីរ​ទេសចរ​ណ៏​ខេត្ត​បាន​ចុះ​ធ្វើ​ការអប់រំ កន្លងមក​មន្ទីរ​ទេស​ចរណ៍ ក៏​ធ្លាប់បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​អាជីវករ ផ្ទះសំណាក់ ម​គ្គុ​ទ្ទេស​ទេស​រណ៍​បាន​ចំនួន​២​លើក​មកហើយ​នៅក្នុង​៩​ខែ​ឆ្នាំ​២០១៤​នេះ និង​មាន អ្នកចូលរួម​ចំនួន​ជាង​២០០​នាក់​ផងដែរ​។

​ ​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​កាន់​តែមាន​កំណើន​កើនឡើង និង​ស្នាក់​នៅក្នុង​ខេត្តស្ទឹងត្រែង ឱ្យបាន​ច្រើន​នោះ លោក​និង​ខិតខំ​ចូលរួម​សហការ​ជាមួយ​ដៃគូរ​វិនិយោគ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ ឲ្យ​រីកចំរើន​តាម​ផែនការ គឺ​មន្ទីរ​ទេសចរណ៍​រីករាយ​ក្នុង​ការជួយ​សំរួល​ផ្តល់​បែបបទ ឯកសារ​ផ្សេងៗ​ដើម្បី​ឲ្យ​អ្នកវិនិយោគ​ទន់ និង​បានមក​យ៉ាងពិត​ប្រាកដ​ជួយ​ចូលរួមចំណែក ទាំង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​សេវាកម្ម​ទេសចរណ៍​នៅក្នុង​តំបន់ ។​ ​ដោយសារ​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​បានត្រឹមតែ​ឆ្លងកាត់​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​មានប្រសាសន៍​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត អនុវត្ត​ផែនការ​យុ​ទ្ទ​សាស្ត្រ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ រយៈពេល​៥​ឆ្នាំ​២០១៤ -២០១៨ របស់​ខេត្តស្ទឹងត្រែង ឲ្យ​បាន​តាម​ការគ្រោងទុក​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចាប់​អារ​ម្ម​ណ៏​ហើយ​នាំគ្នា​មក​ទស្សនា​នៅតាមរ​ម្មណី​យ​ដ្ឋា​ន​វប្បធម៌ ធម្មជាតិរ​ម្មណី​យ៏​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ផ្សេងៗ​នៅក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​។​ ​

លោក​អភិបាលខេត្ត មានប្រសាសន៍​បន្ថែមថាៈ ភាព​ទាក់ទាញ​ភ្ញៀវ មន្ទីរ​ទេសចរណ៍​ត្រូវតែមាន​ភាព ច្នៃប្រឌិត​គ្រប់បែបយ៉ាង សំរាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរ​ណ៏ និង​ស្វែងរក​ដៃគូរ មក​ចូលរួម​វិនិយោគ​កន្លងមក​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​គាត់​ចង់​មើល​ផ្សោត​គាត់​មើល ទឹកធ្លាក់​ពី​ប្រទេស​ឡាវ​វិញ គាត់​យក​ស៊ី​មែ​ល​មើល គាត់​បង់លុយ​ឲ្យ​ប្រទេស​ឡាវ ហើយ​គាត់​មើល​ផ្សោត​នៅក្នុង​ប្រទេស​កម្ពុជា អញ្ចឹង​ដើម្បី​ស្រូបយក​វិស័យ​ទេសចរណ៍ធម្មជាតិ យើង​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍ យើង​សហការ​ជាមួយ និង​អ្នកវិនិយោគ ដើម្បី​រៀបចំ​តំបន់​ទេសចរណ៍​ឲ្យ​ល្អ​ឡើងវិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ហើយក៏​ជា​លំហូរ​នាំមក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ទី​១ ត្រូវ​រៀបចំ​ទីកន្លែង​ស្នាក់នៅ កន្លែង​ហូបចុក កន្លែង​កំសាន្ត ហើយ​និង​ធានា​អនាម័យ និង​សណ្តាប់​ឲ្យ​បានល្អ​ប្រសើរ ។​

​ ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បញ្ជាក់​ថា​៖ តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ៥ ឆ្នាំ​របស់​មន្ទីរ​ទេសច​រណ៍​ខេត្ត​បានរៀបចំ​គោល​ការ​ធំៗ​ចំនួន ៨ សំរាប់​លើកស្ទួយ​ដល់​វិស័យ​ទេសចរណ៍​ទី​១​ការអភិវឌ្ឍន៍​ផលិតផល​ទី​២​ការរៀបចំ​ទីផ្សារ​និង​ការផ្សព្វផ្សាយ ទី​៣ ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព​ន័ ទី​៤ ការវិនិយោគ ទី​៥ ការអភិរក្ស និង​ការគ្រប់គ្រង​កាកសំណល់ ទី​៦ ការអភិវឌ្ឍន៍​ធនធានមនុស្ស ទី​៧ ការពង្រឹង​សន្តិសុខ​សុ​វត្តិភាព​ភ្ញៀវ និង​ទី​៨ ពង្រឹង​ច្បាប់​ទេសចរណ៍​ក្នុង​ខេត្តស្ទឹងត្រែង​នេះ​៕ដោយផន សុខជាតិ