បន្ទាយមានជ័យ ៖ ដើម្បីចូលរួម លើកកម្ពស់វិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋនោះ អធិការ នគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល និងក្រុមគ្រួសារ ព្រម ទាំងមន្ត្រី នគរបាល ជាច្រើននាក់ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤នេះ បានអញ្ជើញ ទៅចូលរួម ដាក់បិណ្ឌថ្ងៃទី២ នៅវត្តអូនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែល វត្តមួយនេះ រាងខ្សត់ខ្សោយជាងគេ ហើយប្រជាពលរដ្ឋ ដែលជា ពុទ្ធបរិស័ទ ក៏មានចំនួន តិចផងដែរ។
លោក អ៊ុំ សុផល បានថ្លែងថា ដើម្បីចូលរួម លើកកម្ពស់ និងអភិវឌ្ឍន៍ វិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋនោះ លោកនិងលោកស្រី បានផ្តួចផ្តើម គំនិត ដឹកនាំមន្ត្រី នគរបាល ជាច្រើននាក់ នាំគ្នាទៅដាក់បិណ្ឌ នៅវត្តអូនាង សង្កាត់ផ្សារកណ្តាល ដើម្បីឧន្ទិសកុសល ផលបុណ្យ ជូនសាច់ញាតិ ជីដូន ជីតា និងញាតិការ ទាំង៧សណ្តាន ដែលបានលា ចាក
លោក ទៅហើយនោះ ។ លោកអធិការក្រុង បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ទាំងអស់ក៏បានធ្វើ ពិធីសូត្រមន្ត រាប់បាត និងចូលបច្ច័យ សម្រាប់ ជួយកសាង សម្មិទ្ធផល នានានៅ ក្នុងវត្តមួយនេះ ប្រគេន ព្រះចៅ អធិការវត្ត សម្រាប់វត្តប្រើប្រាស់ប្រចាំថ្ងៃ ។ បើតាម លោក អ៊ុំ សុផល វត្តអូនាង ជាវត្តមួយ មានការ ខ្សត់ខ្សោយជាងគេ ហើយ
លោក និងក្រុមគ្រួសារ បានចាប់ផ្តើមពីដំបូង ជួយ កសាង បានសាលាឆ័នមួយ និងឈានដល់ កសាងក្លោងទ្វារវត្តថែមទៀត ។ លោកថា វត្តនេះនៅ ដាច់ស្រយាល និងក្រជាងគេ ហើយប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទនោះ ក៏មាន ចំនួនតិចផងដែរ ។ យ៉ាងណាក៏ដោយ លោកនឹងបន្តអំពាវនាវ ដល់សប្បុរសជន នានា ដើម្បីចូលរួម មកកសាងវត្តមួយនេះ ឲ្យមានការរីកចំរើន៕Bun rithy





































