​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណកម្មាធិការ​សម្របសម្រួល​ចម្រុះ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​- ឡាវ – វៀតណាម​( CLV JCC )

0

សៀមរាប ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី កម្ពុជា ឡាវ និង វៀតណាម បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៩ របស់​ក​ម្មា​ធិ​ការសម្របសម្រួល​ចម្រុះ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ ( CLV JCC ) នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រុង​សៀមរាប ។ លោក​ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​វត្តមាន​តំណាង​ប្រតិភូ​ភាគី​កម្ពុជា ដែលជា​ភាគី​ម្ចាស់ផ្ទះ ។ ខាង​ភាគី​ឡាវ គឺមាន​វត្តមាន លោក​សម​ឌី ដួង​ឌី ( SomDouangDy​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​និង​វិនិយោគ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និ​តុ​ឡាវ​។ ចំណែកឯ​ភាគី​វៀតណាម​គឺមាន​វត្តមាន​របស់លោក​ប៊ុ​យ​ក្វាង​វិញ​(BuiQuangVinh) រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​និង​វិនិយោគ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​DSC_0084

ជាមួយគ្នានេះ​ក្នុងនាម​អាជ្ញាធរ​ដែនដី គឺមាន​វត្តមាន​លោក​ឃឹម ប៊ុន​សុង អភិបាល នៃ​គណ​អភិបាលខេត្ត​សៀមរាប ។ កិច្ចប្រជុំ​មួយ​នេះ​មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់​សមាជិក​អនុគណកម្មការ​និង​គណកម្មាធិការ​ចម្រុះ បាន​ត្រួត​ពិនិត្យមើល​ភាពជឿនលឿន​នៃ​ការអនុវត្ត​លទ្ធផល​នៃ​ការប្រជុំ CLV JCC លើក​ទី​៨ និង កិច្ចប្រជុំ​កំពូល​របស់ CLV លើក​ទី​៧ និង​បាន​ពី​និត្យ​មើល ការអនុវត្ត​ផែនការមេ​កែសម្រួល ដែល​បានអនុម័ត​នៅឯ​កិច្ចប្រជុំ​កំពូល CLV លើក​ទី​៦ នៅ​រាជធានី​ភ្នំពេញ​កន្លងមក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កិច្ចប្រជុំ លើក​ទី​៩ របស់​គណកម្មាធិការ​សម្របសម្រួល​ចម្រុះ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ( CLV JCC ) គឺមាន​សារសំខាន់ សម្រាប់​រៀបចំ​គម្រោង​ថ្មី​ផងដែរ​ដើម្បី​ទាក់ទាញ​មូលនិធិ​ថ្មី​ពី​ដៃគូ​អភិវឌ្ឍន៍​ជាពិសេស​គឺ​ទាក់ទាញ​មូលនិធិ ពី​ប្រទេស​ជប៉ុន ។ ​បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់លោក​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​DSC_0086

គណៈ​អភិបាលខេត្ត​រួចមក​នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ភាគី​វៀតណាម ដែល​បានបង្ហាញ​នូវ​ការយល់ព្រម ដើម្បី​បាន​កម្ពុជា​អាច​បញ្ចប់ ការអនុវត្ត​គម្រោង​កែសម្រួល ក្រោម​ជំនួយឥតសំណង​របស់​ជប៉ុន បាន​ទាន់​វេលា ក្នុង​ទំហំ​ទឹកប្រាក់ ២០ លាន​ដុល្លា ។ លោក​ស៊ុនចាន់ថុល​បាន​វាយតម្លៃថា​នេះ​គឺជា​កិច្ចប្រជុំ​មួយ​ដ៏​ជោគជ័យ ដោយសារតែ​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៣ ( កម្ពុជា ឡាវ វៀតណាម ) នៅក្នុង​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ​លទ្ធផល​នៃ​

កិច្ចប្រជុំ CLV JCC លើក​ទី​៨ កិច្ចប្រជុំ​កំ​ពុល CLV លើក​ទី​៧ និង​លទ្ធផល​នៃ​ការអនុវត្ត​ផែនការមេ​កែសម្រួល​ជាពិសេស​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ ការព្រមព្រៀង​ត្រួតពិនិត្យ​ឡើងវិញ​នូវ​អនុស្សរណៈ​យោគយល់​គ្នា​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​និង​តំបន់ ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម កម្ពុជា ឡាវ និង វៀតណាម សម្រាប់​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ ។ លោក​ស៊ុន ចាន់ថុល​ក៏បាន​បង្ហាញ​នូវ​ក្នុងឱកាស​បិទ​កិច្ចប្រជុំ​នេះ​ថា លទ្ធផល​នៃ​កិច្ចប្រជុំ CLV JCC លើក​ទី​៩ និង អនុសាសន៍​ដែល​បានអនុម័ត​ដោយ​កិច្ចប្រជុំ​នេះ គឺជា​វត្ថុ​ដ៏​មានតម្លៃ សម្រាប់​យកទៅអនុវត្ត​ដោយ​មន្ត្រី និង​អ្នកធ្វើ​គោលនយោបាយ​នៃ​ប្រទេស​ទាំងបី តំបន់ត្រីកោណ ( កម្ពុជា ឡាវ និង វៀតណាម ) ។ ​ក្នុងនោះដែរ​លោក​សម​ឌី ដួង​ឌី ( SomDouangDy )​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​និង​វិនិយោគ នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និ​តុ​ឡាវ​និង​លោក​ប៊ុ​យ​ក្វាង​T-0319

វិញ​(BuiQuangVinh) រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​និង​វិនិយោគ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ក៏បាន​លើកឡើង​ពី​លទ្ធផល​នៃ​ប្រទេស​ទាំងពីរ​បាន​អនុវត្ត​កន្លងមក​ព្រមទាំង បាន​លើក​នូវ​បទពិសោធន៍ និង អនុសាសន៍​មួយចំនួន សម្រាប់​នៃ​កិច្ចប្រជុំ​ផងដែរ ។ ​ឆ្លងតាម​កិច្ច​ដំណើការ​ទៅតាម​របៀបវារៈ​នៃ​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណកម្មាធិការ​សម្របសម្រួល​ចម្រុះ​ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​- ឡាវ -​វៀតណាម​( CLV JCC )​រួចមក​គណៈរដ្ឋមន្ត្រី​ទាំងបី​ប្រទេស​ក៏បាន​ចុះ​ហត្ថ​- លេខា​ទៅលើ​កំណត់ហេតុ​នៃ​លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃនេះ​ផងដែរ ៕ ​ចននីT-0318