កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ លោកសំ លាងទ្រី ប្រធានមន្ទីសាធារណះការ នឹងដឹកជញ្ជូនខេត្តព្រះវិហារ អនុប្រធានក្រុមការងារ ចុះជួយស្រុកឆែប នឹងជាប្រធានក្រុមការ ងារចុះជួយឃុំសង្កែរ២ បានពាំនាំទេយទានទៅប្រគេនព្រះសង្ឃគង់នៅវត្តសារវ័ន្ធតេជោ ហៅ វត្តជោគជ័យ នឹថពាំនាំអំណោយយកទៅចែកជូនប្រជាពលរដ្ធរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់រលំផ្ទះមួយគ្រួសារ នៅភូមិកាឡោត ឃុំសង្កែរ២ ស្រុកឆែប ខេត្តព្រះវិហាយ។ លោកសំ លាងទ្រី មានប្រសាសន៍ សំណេះសំណាលជាមួយប្រជា ពុទ្ធិបរិស័ទ នាឱ កាសនោះថា ទេយទាននឹងអំណោយទាំងអស់នេះ គឺជាអំណោយរបស់ឯក ឧត្តម មាស សុ ភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ អំណោយរបស់
ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិ បាលនៃគណះអភិបាលខេត្តព្រះវិហារ អំណោយរបស់ឯកឧត្តម អ៊ុក កោសា ក្រុមការងារថ្នាក់ ជាតិចុះជួយខេត្តព្រះវិហារ អំណោយរបស់ឯកឧត្តម សោមបុប្ផារដ្ធ ប្រធានក្រុមការងារ ចុះ ជួយស្រុកឆែប លោកសំ លាងទ្រី បានអោយដឹងថា ទេយទាន រួមទាំងអំណោយទាំងអស់នេះ មានគ្រឿងឧបភោគបរិភោគនឹងថវិការចំនួន៤៥០០០០រៀលផ្ដល់ជូនប្រជាពលរដ្ធរងគ្រោះ ដោយសារខ្យល់កន្ទ្រាក់រលំផ្ទះ១គ្រួសារ ថ្វីត្បិតតែមិនបានតាមតម្រូវការក៍ពិតមែន តែអាច ជួយសំរាលទុកធុរៈបានមួយរយៈពេលផងដែរ។ នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកសំ លាងទ្រី បានពិភាក្សាជាមួយប្រ ជាពលរដ្ធទូទាំងឃុំសង្កែរ២ អំពីបញ្ហា ប្ដូរទីតាំងវត្តសារវ័ន្ធតេជោ ដោយសាថា ទីតាំងវត្តចាស់ ទាបនឹងមានទឹកលិចរាល់ឆ្នាំ ពិបាកអោយពុទ្ធិបរិស័ទ ចូលមកធ្វើបុណ្យទាន លោកសំ លាង ទ្រីបានទទូលយកសំណើររបស់ប្រជាពលរដ្ធ
ទាំង៣ភូមិក្នុងឃុំសង្កែរ២ ឯកភាពអោយដូរទី តាំង នឹងរៀបចំក៍សាងសមត្ថផល់នានា មានកុដ សាលាឆ័ន នឹងព្រះវិហារនៅពេលខាងមុខ លោកសំ លាងទ្រី បានបន្តអោយដឹងថា លោកធ្វើការអភិវឌ្ឃន៍នូវហេដ្ធារេចនាសម្ព័ន្ធនានា មានផ្លូវលំ១ខ្សែ ស្ពានឆ្លងអូរ២កន្លែងនឹងនៅពេលខាងមុខដ៍ខ្លីនេះនឹងមានរៀបចំទីតាំងរួម ទាំងក៍សាងសមត្ថផល់នានាជាច្រើននៅក្នុងវត្តសារវ័ន្ធតេជោនេះ មិនមែនសំរាប់បំរើអោយ ផលប្រយោជគណះបក្សណាមួយនោះទេ គឺសំរាប់បំរើអោយផល់ប្រយោជរួម នឹងផល់ប្រ យោជរបស់ប្រជាពលទូទៅនៅក្នុងស្រុកឆែប ក៍បំរើអោយផ់ប្រយោជប្រជាពលរដ្ធនៅក្នុង ឃុំសង្កែរ២ផងដែរ សូមបញ្ជាក់ជូនផងដែរថា ប្រជាពល់រដ្ធចំនួន៣ភូមិ គឺភូមិ សំបូរ ភូមិកា ឡោត នឹង ភូមិជោគជ័យ មានប្រជាពលរដ្ធជាង២០០០គ្រូសា នៅក្នុងឃុំសង្កែរ២ មិនដែល មានផ្លូវល្អសំរាប់ធ្វើដំណើរចេញចូលនឹងដឹកកសុផលមកកាន់ទីផ្សាបាន
ទាន់ពេលវេលាឡើយ ក្រោយពីលោកសំ លាងទ្រី បានមកចុះជួយ ប្រជាពលរដ្ធមានការត្រេកអរយ៉ាងខ្លាំង ដោយ សារ លោកបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរួមចំនែកជាមួយរាជរដ្ធាភិបាលក្នុងការក៍ សាងនេងអភិវឌ្ឃន៍នូវគ្រប់ហេដ្ធារេចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជា ពលរដ្ធនៅតាមទីជនបទ។ចចនី




































