រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ជនជាតិចិនចំនួន១២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់និងចាប់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆេរកឃើញភស្តុតាងបញ្ជាក់ថាពាក់ព័ន្ធនិងករណីចាប់ជំរិតតាម ប្រព័ន្ធអ៊ីនធឺណេត ស្ថិតនៅផ្ទះលេខ៣ ផ្លូវ៣១៧ភូមិ៧សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចុះឆែកឆេនិងចាប់ខ្លួននេះ ដឹកនាំដោយឧត្តមសេនីយ៍ ទោ អ៊ី សុខហី ប្រធាននាយកដ្ឋានប្រឆាំងភារវកម្ម នៃក្រសួងមហាផ្ទៃ និងលោក ព្រះរាជអាជ្ញារង ហៀង សុភក្រដែលធ្វើឡើងក្រោយពីបានទទួលបណ្តឹងពីក្រសួងទូគមនាគមន៍ទាក់ទងនឹងបញ្ហាថាមានជនជាតិចិនមួយក្រុមស្នាក់នៅផ្ទះកើតហេតុខាងលើ បានធ្វើសកម្មភាពគួរអោយសង្ស័យ។ បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ត្រូវបញ្ជូនទៅនាយកដ្ឋានប្រឆាំងភារវកម្មដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕