​សមត្ថកិច្ច​ដោះលែង​ជនសង្ស័យ​៣​នាក់ ទុក​២​នាក់​បញ្ជូនទៅ​តុលាការ​

0

ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់​៤​នាក់​និង​ស្ត្រី​ម្ចាស់​ហាង​ម្នាក់​ដែល​ ​សមត្ថកិច្ច​ចម្រុះ​បាន ចុះ​ឡោមព័ទ្ធ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃទី​២២ កុម្ភៈ ២០១៤ នៅក្នុង​ហាង​កែ​សម្ផស្ស​មួយកន្លែង យីហោ "​សៀង ម៉ី មេក​អាប់ កាត់សក់​បុរស​នារី " ផ្ទះ​លេខ​១១៧B​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រហូតមកដល់​ពេលនេះ​បាន​ដោះលែង​៣​នាក់ ហើយ​ទុក​២​នាក់​បញ្ជូនទៅ​តុលាការ​។​ មន្ត្រីប៉ូលិស​ព្រហ្ម​ទ័​ណ្ឌ​មួយរូប​បង្ហើប​ឲ្យ​ដឹងថា ការដោះលែង​ជនសង្ស័យ​៣​នាក់​ដោយ​ស្ងាត់ៗ​នោះ ដោយ​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ​ឃើញថា​គឺ​ពុំមាន​ការពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ខាងលើ​នេះឡើយ​។ ក្នុងនោះ​គឺមាន​តែ​ជនសង្ស័យ​២​នាក់​ប៉ុណ្ណោះ​ដែលជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ប្លន់​។​

. ប៉ុន្តែ​មន្ត្រី​រូបនេះ​ពុំបាន​បញ្ជាក់​ឈ្មោះ​អ្នក​ដែល​ត្រូវបាន​ដោះលែង​នោះឡើយ តែ​គេ​ជឿថា ស្ត្រី​ម្ចាស់​ហាង​អាច​នឹងត្រូវ​ដោះលែង ។​ គួររំលឹកថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១-​ឈ្មោះ អ៊ា​ន ស៊ី​តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ,​ទី​២-​ឈ្មោះ ងិន សេង​ហ៊ុត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ទី​៣-​ឈ្មោះ អ៊ាង វាសនា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជា​ប្អូនប្រុស​ម្ចាស់​ហាង ទី​៤-​ឱក ឆាយ​ឌី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ និង ម្ចាស់​ហាង​ឈ្មោះ អ៊ាង សៀង​ម៉ី ភេទ​ស្រី​អាយុ​២៦​ឆ្នាំ មុខរបរ​អ៊ុតសក់ ។​

ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​ឈ្មោះ អ៊ាង វិច្ឆិកា បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​១០ កុម្ភៈ ខ្លួន​បាន​ចោរប្លន់​ម៉ូតូ នៅ​ម្ដុំ​ផ្លូវ​រថភ្លើង​ត្រឡោកបែក ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជិះ ម៉ូតូ​នៅមុខ​ផ្សារ​សុ​វណ្ណា ហើយ​ស្គាល់​ច្បាស់​ថា ជា​ម៉ូតូ​របស់ខ្លួន ក៏​ជិះ​តាម​ពីក្រោយ រហូតដល់​ចំណុចកើតហេតុ​ខាងលើ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ឡោមព័ទ្ធ​តែម្តង​។​

បច្ចុប្បន្ន ជនសង្ស័យ​២​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ហើយ​គ្រោង​នឹង​បញ្ជូនទៅ​តុលាការ​ឆាប់ៗ​នេះ ដើម្បី​ចាត់ការ​តាមច្បាប់ ៕photo 2photo 1 photo 3 photo 5