សៀមរាប ៖ សកម្មភាពខាងលើដោយមានការចូលរួមសហការណ៍ពីសំណាក់ក្រុមយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៤នេះ បានចុះធ្វើការផ្សព្វផ្សាយនិងក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូបនៅតាមបណ្តាភ្លើងស្តុបក្នុងក្រុងសៀមរាបឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាក្នុងការបើបរ ។
លោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពខាងលើបានឲ្យដឹងថា ដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្តែងថ្ងៃនេះក្នុងនាមការិយាល័យនគរបាលជំនាញជានិច្ចកាលតែងតែមានការចូលរួមសហការណ៍ពីសំណាក់ក្រុមយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបផងនោះ ដោយឡែកដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅក្នុងឆ្នាំនេះឲ្យកាន់តែមានអាត្រាទាប ឲ្យស្របទៅនឹងពាក្យស្លោកថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ទើបកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានបន្តចុះធ្វើសកម្មភាពរឹតបណ្តឹងនិងធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកបើកបរទាំងអស់ឲ្យមានការយល់ដឹងការច្បាស់បន្ថែមទៀតដោយនៅក្នុងពេលបើកបរត្រូវគោរពច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងប្រុងប្រយ័ត្នជានិច្ច។
ត្រូវបើកបរតាមល្បឿនដែលច្បាប់កំណត់និងត្រូវបន្ថយល្បឿឲ្យស្របតាមស្ថានភាពផ្លូវ។បើបើកបរសូមកុំសេពជាតិស្រវឹងបើសេពជាតិស្រវឹងសូមកុំបើកបរ។និងមិនត្រូវដឹកជញ្ជូនអ្នកដំណើរ ទំនិញ លើសកំរិតកំណត់ឫសំពីងសំពោង។ពេលបើកបរត្រូវមានសុជីវធម៍និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
មុនពេលជែង បត់ ឫឈប់ត្រូវផ្តល់សញ្ញាដល់អ្នកដ៏ទៃ។ពេលបើកបរម៉ូតូត្រូវពាក់ម៉ួកការពារសុវត្តិភាពបំពាក់កញ្ចក់មើលក្រោយឲ្យបានត្រឹមត្រូវនិងពេលបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងដែរ។ដោយលោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានសូមណុំពរដល់អ្នកបើកបរទាំងអស់ឲ្យចូលរួមគោរពច្បាប់ចរាចរណ៏ ដូចជាៈការគោរពភ្លើងសញ្ញា គំនូសសញ្ញា និងស្លាកសញ្ញាផ្សេងៗ ដែលទាក់ទងនឹងច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ព្រោះខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ផងនោះ ៕ លោក ខេង ខេមរា




































