​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក និង​មេ​វរៈ​សេនា​តូច លេខ ចុះសួរសុខទុក្ខ​គ្រួសារ​អតីត​យោធិន ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ

0

កំពង់ធំៈ ក្រោម​ការយកចិត្តទុកដាក់ របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ជម្រុញ​ឲ្យ​តាម​ផ្នែក​សឹក​រង​តាម​បណ្តាល ស្រុក ក្រុង ចុះសួរសុខទុក្ខ​ដល់ ក្រុមគ្រួសារ​អតីត​យោធិន ដែល​បាន​ចូលនិវត្តន៍​ជន ដើម្បី​ផ្តល់នូវ​គ្រឿងឧបភោគ​បរិភោគ ក្នុង​ឳ​កាស​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្ទ​ប្រពៃណី​ខ្មែរ ដើម្បី​ផ្សារភ្ជាប់​នូវ​ចំណងមិត្តភាព រវាង​ថ្នាក់ដឹកនាំ និង​អតីត​កងយោធពល​ខេមរៈភូមិន្ទ​។​ ​Image5

ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ថៃ សុវណ្ណ បាន​នាំយក​អំណោយ​ចែកជូន​លោក ជឿ​ប ហឿន ប្រ​ព្ឋ​ន​ឈ្មោះ សែម អ៊ុច គ្រួសារ​អតីត​យោធិន ស្ថិតនៅ​ភូមិ ស្រយូវ សង្កាត់​ស្រយូវ ក្រុង​ស្តឹង​សែន ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤ រួមមាន​មី​២​កេស ប្រេងឆា​១​ធុង ប៊ីចេង​១​ថង់ ទឹកត្រី​មួយ​យួរ សាប៊ូ​២​ថង់ ស្កស​១​គ​.​ក មុង​ជ្រលក់​ថ្នាំ​១ ទឹកបរិសុទ្ធ​២​យួរ ព្រមទាំង​ថិ​ការ​២០​ម៉ឺន​រៀល ​ផ្នែក​សឹក​រង​ស្រុក​ប្រាសាទ​ប​ល្ល័​ង ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ ប៉ែន ឡ​ន នាំយក​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​គ្រួសារ ឈ្មោះ ហ៊ិ​ច ហ៊ី រស់នៅ​ភូមិ ជន្លូស ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ សម្ភារៈ​មាន ទឹកត្រី ២​យួរ ទឹកស៊ីអ៊ីវ​២​យួរ ខោជើងវែង​២ អាវ​៦ សា​រ៉ុង​១ ព្រមទាំង​ថវិការ ៥០​ម៉ឺន​រៀល​។Image1

​អង្គភាព​វរៈ​សេនា​តូច​លេខ​២ បាន​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ត្រី ឡឹង ឡ​ន បាន​នាំយក​អំណោយ​ទៅ​ចែក ជូន​ដល់​គ្រួសារ​អតីត​យោធិន ចំនួន​៣​គ្រួសារ ស្ថិតនៅ​ភូមិ បុស្ស​ធំ ឃុំ ក្រយា ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​១​បេ មី​១​កេស ក្រ​ម៉ា​១ មុង​ជ្រលក់​ថ្នាំ​១ ប៊ីចេង​១​កញ្ចប់ និង​ថវិការ​៥​ម៉ឺន​រៀល​។​ ​Image2

ដោយមាន​ការចូលរួម ពី​សំណាក់​លោក វរៈសេនីយ៍ មេបញ្ជាការ​ផ្នែក​សឹក​រង តាមបណ្តាស្រុក  ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ ។​ ​លោក​មេបញ្ជាការ​តំណាង​ឲ្យ​អង្គភាព​នីមួយៗ បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន និង​ថ្នាក់ដឹកនាំ ដោយ​ការគោរព អាណិត​ស្រឡាញ់ និង​ជាការ​រំលឹក​នូវ​អនុស្សាវរីយ៍ ធ្លាប់​កំសត់កម្រ ព្រមទាំង​បាន​តស៊ូ ក្នុង សម័យ​សង្គ្រាម​កន្លងមក ទើបបាន​ផ្តួចផ្តើម​ឲ្យ​មានការ​នាំយក​នូវ​អំណោយ ចែកជូន​ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ ក៏ដូចជា​ការបង្ហាញ​ឲ្យ​ឃើញថា ក្រុមគ្រួសារ​អតីត​យោធិន មិនបាន​នៅ​ឯក​កោ​ម្នាក់ឯង​នោះទេ ។​ ​Image7Image8 Image6 Image4 Image3