ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី​បង្កឱ្យមាន ផ្សែង​គ្របដណ្ដប់​ដល់​ប្រទេស​ហិ​ង្ហ​បុរី​

0

​ ​ក្រសួង​ការពារ​បរិស្ថាន​សិង្ហ​បុរី​បាន ប្រកាស​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​ឱ្យដឹង ថា បរិយាកាស​នៅក្នុង​ប្រទេស​នេះ​រង ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារតែ ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស ឥណ្ឌូនេស៊ី ។ បរិយាកាស​មិនល្អ​ធ្វើឱ្យ​ប៉ះ ពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ ​ក្រសួង​ការពារ​បរិស្ថាន​សិង្ហ​បុរី​បាន ប្រកាស​ឱ្យដឹងថា កម្រិត​ដេញ​ជាតិពុល នៅក្នុង​បរិយាកាស​កើនឡើង​ដល់ ១១១ តាម​រង្វាស់ PSI នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៦ ខែកញ្ញា ។ កម្រិតជាតិពុល​ដែល អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស គឺ ចាប់ពី ១០១-២០០ ។ រដ្ឋាភិបាល​សិង្ហ បុរី​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែលមាន ជំងឺ​ផ្លូវដង្ហើម និង​បេះដូង​មិនត្រូវ​ធ្វើ​ដំ ណើ​រ​ចេញទៅ​ក្រៅ​នោះឡើយ បើ​ចេញ ទៅ​ក្រៅ​ចាំបាច់​ត្រូវតែមាន​ការការពារ ឱ្យបាន​ល្អ ជៀសវាង​រង​ផលប៉ះពាល់ ។

​តាម​ការប្រកាស​របស់​ក្រសួងបរិស្ថាន សិង្ហ​បុរី​បានឱ្យដឹងថា ភ្លើង​ឆេះ​ព្រៃ​នៅ ភាគខាងត្បូង​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស ឥណ្ឌូនេស៊ី​កើតឡើង​តាំងពី​៣-៤​ថ្ងៃ​មក ម្ល៉េះ ដោយសារ​អាកាសធាតុ​ក្ដៅ​ហួត ហែង ហើយ​ភ្លើង​ឆេះ​ព្រៃ​នឹង​បន្ដ​ជាច្រើន ថ្ងៃ​ថែមទៀត ។ ពេលនេះ​បរិយាកាស ប្រទេស​សិង្ហ​បុរី​គ្របដណ្ដប់​ដោយ​ផ្សែង អ័ព្ទ ។ ​កាលពី​ខែសីហា​កន្លងមក​រដ្ឋាភិបាល សិង្ហ​បុរី​បានប្រកាស​ផាកពិន័យ​ដល់​បុគ្គល ណា ឬ​ក្រុមហ៊ុន​ណា​ដែល​បង្កឱ្យមាន ផលប៉ះពាល់​បរិយាកាស​អាច​ផាកពិន័យ ជា​ទឹកប្រាក់​ដល់​ទៅ​ជាង​១.៥​លាន​ដុល្លារ​។ ​ជា​រៀងរាល់ឆ្នាំ សិង្ហ​បុរី និង​ម៉ាឡេស៊ី តែងតែ​ទទួលរង​ផលប៉ះពាល់​ពី​ភ្លើង​ឆេះ ព្រៃ​នៅ​រដូវក្ដៅ ចាប់ពី​ខែមិថុនា ដល់ ខែកញ្ញា ។ ពលរដ្ឋ​ឥណ្ឌា​ណេ​ស៊ី​ក៏​ទទួល បាន​សំណើ​ឱ្យ​ពាក់​ម៉ាស់​ពេលធ្វើ​ដំណើរ ទៅខាង​ក្រៅ​ជៀសវាង​រង​ផលប៉ះពាល់ 9 ។ដោយផន សុខជាតិ