អភិបាលក្រុង​ស្ទឹងសែន​ប្រារព្វ​ទិវា​សំអាត​បរិស្ថាន​ជុំវិញ​ទី​រួម​ខេត្តកំពង់ធំ​ដើម្បី​អបអរ​សា​រទ​ក្នុង​ឪ​កាស​បុណ្យ​ភ្ជំបិណ្ឌ​

0

​កំពង់ធំ​=​នៅ​សាលាក្រុង​ស្ទឹងសែន​បាន​ប្រារព្វ​ទិវា​សំអាត​បរិស្ថាន ដឹកនាំ​ដោយ​លោក គឹម​សួរ ប្រធាន​ក្រុម​ព្រឹក្សា​ក្រុង និង លោក ខែ​ក​ផា អភិបាលក្រុង​ស្ទឹងសែន ដោយមាន​ការចូលរួម​ពីរ​មន្ដ្រីរាជការ​សាលាក្រុង មន្ដ្រីរាជការ​ជុំវិញ​សាលាក្រុង​និង​Image14កងកំលាំងប្រដាប់អាវុធ មាន​កងរាជអាវុធហត្ថ យោធា ព្រមទាំង​ប៉ូលិស យុវជន យុវតី កា​យ៉ា​រឹត ចូលរួម​ជាច្រើន​នាក់​កាលពីរ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា​ឆ្នាំ​២០១៤​។​ ​ក្នុង​ការសំអាត​បរិស្ថាន​នេះ​ត្រូវបាន​ធ្វើឡើង​ជុំវិញ​ក្រុង​ស្ទឹងសែន​តាម​ដងផ្លូវ​ជុំវិញ​ខេត្ត រីឯ​នៅតាម​មន្ទីរ​នានា​ក៏មាន​ការសំអាត​បរិស្ថាន ទាំង​ក្នុង​ទាំង​ក្រៅ​ជុំវិញ​បរិវេណ​ទីស្នាក់ការ​របស់ខ្លួន​ផងដែរ​ក្នុងនោះ​Image17

សង្កេតឃើញថា​មាន​មន្ដ្រី​ដែលមាន​បុណ្យ​ស័​ក្ខ តូច ធំ​ក៏មាន​ការចូលរួម​សំអាត​ទីធ្លា​តាម​មន្ទីរ​របស់ខ្លួន​ផងដែរ ទទឹម​និង​នោះ​ក៏មាន​យុវជន យុ​វនា​តី កា​យ៉ា​រឹត ចូលរួម​សំអាត​បរិស្ថាន ដើម្បី​ជួយ​បំ​បាត​ភាពកខ្វក់ នៅតាម​ដងផ្លូវ តាម​ទី​សា​ធា​រណះ ទីផ្សា ភោ​ជនី​ហ​ដ្ថា​ន សណ្ឋាគា សួន​កំសាន្ដ កន្លែង​លក់ដូរ​ផ្សេងៗ​ទៀត​ជាច្រើន ក្នុង​គោលបំណង់​ចង់បាន​បរិយាកាស​ល្អ Image15

ខ្យល់អាកាស​បរិសុទ្ធ អនាម័យ​ល្អ គ្រប់​ទីកន្លែង ដើម្បី​ទទួលបាន​នូវ​ផាស​សុខ​ភាពល្អ ជៀសវាង​ការឆ្លង​ជំងឺ​ផ្សេងៗ​សំរាប់​ប្រជា​ពល​រដ្ន​ទួទៅ​ទូទាំង​ខេត្តកំពង់ធំ​ក៏ដូចជា​ប្រជាជន​ទូទាំងប្រទេស​និង​ជុំវិញ​ពិភពលោក​។​ លោក ខែ​ក​ផា អភិបាលរងក្រុង​ស្ទឹងសែន​បាន​មានប្រសាសន៍ថា ដើម្បី​អបអរសាទរ​ក្នុង​ឪ​កាស​បុណ្យ ភ្ជំបិណ្ឌ សាលាក្រុង​ស្ទឹងសែន បាន​ប្រមូលផ្ដុំ​កំលាំង​Image18

មន្ដ្រី​សាលាក្រុង មន្ដ្រី​ជុំវិញ​សាលាក្រុង និង​កងកំលាំងប្រដាប់អាវុធ​ទាំងអស់ ប្រមាណ​ជាង​១០១​នាក់ ដើម្បី​ចូលរួម​ធ្វើ​ពលកម្ម​សំអាត​បរិស្ថាន​ជុំវិញ​ទី​រួម​ខេត្ត ក្នុង​គោលបំណង​បំបាត់​ការ​ចោល​សំរាម​នៅ​រាយប៉ាយ តាម​ដងផ្លូវ​សា​ធា​រណះ​ផ្សេងៗ​ដើម្បី​បាន​នូវ​បរិស្ថាន​ល្អ បរិយាកាស បរិសុទ្ធ ទទួលបាន​នូវ​ផាស​សុខភាព​ល្អ​និង​ចូលរួម​ការផ្សព្វផ្សាយ​ពីរ​ច្បាប់​សំអាត​បរិស្ថាន​ដល់Image16

​ប្រជា​ពល​រដ្ន​ទូទៅ​ក៏ដូចជា អាជីវករ​លក់ដូរ​ផ្សេងៗ​ទាំងអស់​យល់ដឹង ពីរ​របៀប​ថែរក្សា​អនាម័យ ការ​ទុកដាក់​កាកសំណល់ ក្រោយពីរ​លក់ដូរ​រួច អោយបាន​ត្រឹមត្រូវ គឺ​ដើម្បី​សុខភាព​យើងទាំងអស់គ្នា​៕​ប៊ុន​រិទ្ធី​ ​