ក្រុងប៉ោយប៉ែត។ ពិធីកាន់វេនបិណ្ឌរបស់គណះកម្មការវត្តអូរខៃដន ក្នុងឆ្នាំ២០១៤នេះ គឺមិនបានប្រារព្ធពិធីធ្វើ នៅលើផ្លូវជាតិលេខ៥ដូចក្នុងឆ្នាំមុនឡើយ ដោយសាតែមានស្ពានថ្មថ្មី ផ្លូវថ្មី អាចធ្វើអោយ ប្រជាពលរដ្ឋជិតឆ្ងាយ នាំគ្នាធ្វើដំណើរទៅវត្តបានស្រួលបំផុត ដោយមិនបារម្ភណ៏រឿងទឹក ជំនន់លិចលង់ត៏ទៅទៀតនោះទេ។ 
សូមបញ្ជាក់ដែលថា វត្តអូរខៃដនស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៥ ចម្ងាយ៣១០០ម៉ែត្រ ស្ថិត នៅក្នុងភូមិយៀងថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយវត្តខាងលើនោះ ជាប់ព្រំដែនកម្ពុជាថៃទៀតផង ប៉ុន្តែកន្លងទៅមានទឹកជំនន់បានមកវាយផ្តាច់ផ្លូវ បង្កអោយទឹក ហៀរហូរលិចលង់ទីអារាមទាំងស្រុង ទើបនៅពេលរដូវបុណ្យភ្ជុំបិណ្ឌម្តងៗ គណះកម្មការវត្តនាំ គ្នាទៅធ្វើរោងកាន់បិណ្ឌជាប់ផ្លូវជាតិលេខ៥ ដើម្បីអោយពលរដ្ឋនាំគ្នាងាយស្រួលមកយក ចង្ហាន់មកប្រគេនដល់ព្រះសង្ស័ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ។
ព្រះចៅអធិកាវត្តអូខៃដន ដែលមានព្រះនាមហៅថា ណយណេត លោកបានមានសង្ស័ដីការ ថា មានព្រះសង្ស័គង់ចាំព្រះវស្សាសរុបចំនួន៩អង្គ ទាំងចៅអធិកាតែម្តង ហើយមានលោក យាយ លោកតាសរុប២០នាក់ប៉ុណ្ណោះ ព្រះចៅអធិការវត្តដ៏ដែលក៏មានបន្ទូលទៀតថា ក្នុងឆ្នាំ មុនៗគឺព្រះអង្គជួបការលំបាកខ្លាំងណាស់ដោយសារទឹកជំនន់ឥឡូវនេះ ដោយមានអភិបាល ក្រុងប៉ោយប៉ែត មន្ទីសាធារណះការ មានឯកឧត្តឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន រួមគ្នាកសាង ស្ពានថ្ម កាត់អូរ
ហើយព្រះសង្សខ្លួនឯងក៏បានចំណាយថវិកាផ្ទាល់ខ្លួនទិញដីរាប់រយឡាន យក មកធ្វើផ្លូវគ្រួសក្រហម និងលើកផ្លូវអោយខ្ពស់ដើម្បីទប់ទល់ជាមួយទឹកជំនន់ទើបនៅក្នុង ឆ្នាំ២០១៤នេះ យើងមិនបានទៅធ្វើពិធីកាន់បិណ្ឌនៅលើផ្លូវជាតិលេខ៥ ដូចឆ្នាំមុនៗនោះទេ ព្រះចៅអធិកាដ៏ដែលក៏បានសំណូមពរអំពាវនាវបន្ត សុំទៅដល់សប្បុរសជនជិតឆ្ងាយ ជួយជាថវិកាក្តី ជាដែកក្តី ជាស៊ីម៉ងក្តី តាមសុធាជ្រះថ្លា ដើម្បីចូលកសាងងផ្លូវដែលមានប្រវែង ៣១០០ម ពីផ្លូវជាតិលេខ៥ មកវត្ត និងព្រះវិហារបបន្តទៀត ងាយស្រូលទប់ទល់ជាមួយទឹក ជំនន់នាឆ្នាំក្រោយបន្តបន្ទាប់ខាងមុខនេះ ៕ Jhon ny




































