ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ទាំងស្ថានភាពស្រវឹងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកនិងក្បាលនាគចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយម្ចាស់រថយន្តព្យាយាមបើករថយន្តរត់គេចមិនទទួលខុសត្រូវតែត្រូវសមត្ថកិច្ចជិះដេញឃាត់ជាប់។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៤ត្រង់ចំណុចស្ដុបទេពផន តាមផ្លូវលេខ១៨២ កែងផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2.5162 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ ក្នុងល្បឿនលឿនដូច
ហោះ ខណៈមកដល់ចំណុចស្តុបទេពផន ក៏បានរេចង្កូតពន្លះក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ ។បន្ទាប់ពីបង្កហេតុម្ចាស់រថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ចំណុចស្តុបណូគាអូរបែកក្អម ដោយសាររថយន្តបែកកង់មុខផ្នែកខាងស្តាំទៅមុខលែងរួចហើយក៏ត្រូវសមត្ថកិច្ចឃាត់បានតែម្ដង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរដើម្បីមកត្រួតពិនិត្យនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយ៕