​សាលារៀន ធនាគារ និង​ទីតាំង សំខាន់ៗ​ជាច្រើន​ទៀត​ត្រូវ​បិទទ្វារ ដោយ​បាតុកម្ម​នៅ​ហុងកុង​

0

​ហុងកុងៈ​ការធ្វើ​បាតុកម្ម​អូសបន្លាយ​រយៈពេល ជាង​១​សបា្ដហ៍​កន្លងមក​រប​ស់​ពលរដ្ឋ ហុងកុង ពិសេស សិស្ស និស្សិត ដើម្បី ប្រឆាំង​ទៅនឹង​ច្បាប់បោះឆ្នោត​ថ្មី​ដែល រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានកំណត់​ឱ្យ ក្នុង នោះ​បេក្ខភាព​ឈរឈ្មោះ​ត្រូវ​មានការ ទទួលស្គាល់​ពី​រដ្ឋាភិបាល​ចិន ។ ពលរដ្ឋ ហុងកុង​ចង់​មានការ​បោះឆ្នោត​ដោយ​សេរី ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ដ បំផុត ។​សារព័ត៌មាន​ហុងកុង​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា​បាន​ផ្សព្វផ្សាយ​ថា ក្រោយ​ការ ប៉ះទង្គិច​គ្នា​ពេញ​មួយ​យប់​រវាង​បាតុករ នឹង​ប៉ូលិស ។ ក្រុមបាតុករ​បាន​បិទ​ច្រក ផ្លូវ​សំខាន់ៗ​នៅ​ទីក្រុង​ហុងកុង ដោយ​នាំ គ្នា​ដេក​នៅ​កណ្ដាលផ្លូវ​នោះ​តែម្ដង ។

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ប៉ូលិស​ហុង កុង​ខិតខំ​ធ្វើ​ចរាចរណ៍​ដើម្បីឱ្យ​រថយន្ដ​អាច ធ្វើដំណើរ​ទៅ​បំពេញការងារ​ដូច​សព្វ ថ្ងៃ ប៉ុន្ដែ​ក្រុមបាតុករ​មិន​ព្រម​បើកផ្លូវ​ឱ្យ​នោះ ឡើយ ។​នៅវេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ថ្ងៃ ទី​២៩ កញ្ញា និស្សិត​ជាង​២០០​នាក់មក ពីសា​លា Memorial Yao CNEC ស្ថិត នៅ​ស្រុក Kwai Tsing ក៏បាន​នាំគ្នា​ធ្វើ​កូដ កម្ម ដោយ​ជិះ​មក​អង្គុយ​ជា​ក្រុម​នៅ​ខាង មុខ​ទីធ្លា​សាលា ។e>

និស្សិត​ត្រកូល​លី​ម្នាក់ ជា​អ្នកដឹកនាំ​ធ្វើ​កូដ​កម្មបាន​ជំរុញ​ឱ្យ និស្សិត​ទាំងអស់ ផ្អាក​ការសិក្សា ដោយ ចេញមក​ធ្វើ​កូដកម្ម ដើម្បី​ប្រឆាំង​ទៅ នឹង​ការប្រើ​អំពើ​ហិ​ង​ង្សា​របស់​ប៉ូលិស​ទៅ លើ​ក្រុមបាតុករ ។​នៅ​ព្រឹក​ថ្ងៃទី​២៩ កញ្ញា ធនាគារ​ចំនួន ១៧​នៅ​ហុងកុង​បាន​បិទ ទ្វារ​ជា​ណ្ដោះ អាសន្ន និង​២៦​សាខា​ធនាគារ​ផ្សេងទៀត ក៏ត្រូវ​បិទទ្វារ​ផងដែរ ខ្លាច​រង​ផលប៉ះពាល់ដោយ​សារតែ​សកម្មភាព​ធ្វើបាតុកម្ម ដែល​ផ្ដួចផ្ដើមឡើង​ដោយ​ក្រុមនិស្សិត ។
​ការធ្វើ​មហា​បាតុកម្ម​អូសបន្លាយ​ជាង ១​សបា្ដហ៍​កន្លងមក គឺ​ដើម្បី​ប្រឆាំង​ទៅ នឹង​គម្រោង​គ្រប់គ្រង​ទាំងស្រុង​នៅលើ កោះ​ហុងកុង ដោយ​ការ​អនុវត្ដ​គោល នយោបាយ​នានា​ចាំបាច់​ត្រូវតែ​ទទួល ការឯកភាព​ពី​ទីក្រុង​ប៉េកាំង ។​ការធ្វើ​បាតុកម្ម​នោះ​អាច​បណ្ដាលឱ្យ មាន​មនុស្ស​៣៨​នាក់​រងរបួស បញ្ជូនទៅ កាន់​មន្ទីរពេទ្យ​សង្គ្រោះ ចំណែក​ភាគី ប៉ូលិស​ក៏មាន​៦​នាក់​រងរបួស​ផងដែរ ។ បាតុកម្ម​ដែល​អូសបន្លាយ​ជាច្រើន​ថ្ងៃនោះ សូម្បីតែ​ប៉ូលិស​ក៏​ហេវ​ហត់​ធុញទ្រាន់ ទៅនឹង​ការទប់ស្កាត់​ក្រុមបាតុករ​ផងដែរ​។