ប្រជា​ពលរ​ដ្ធ​នៅ​ភូមិ​កំពង់ស្វាយ​បាននាំគ្នា​និយាយថា​ផ្លូវ​ក្នុងភូមិ​ខូច​ខ្ទេច​ដើរ​មិន​រួច​គ្មាន​អស់លោក​ណា​ចេញមុខ​ធ្វើ​ទើប​ប្រជា​ពលរ​ដ្ធ​ចេញ​លុយ​មក​ធ្វើ​ទើប​ដើរ​ស្រួល​

0

ខេត្តបន្ទាយមានជ័យ​
​ប្រជា​ពលរ​ដ្ធ​រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បាននាំគ្នា​និយាយ​ទាំង​កំហឹង​ថា​ផ្លូវ​ក្នុងភូមិ​កំពង់ស្វាយ​ខូចខាត​ខ្ទេចខ្ទី​ស្ទើរ​អស់ទាំង​ស្រុង​គេ​ពុំដែល​ឃើញ​មុខ​លោក​មេឃុំ​កំពង់ស្វាយ អភិបាលក្រុង​និង​លោក​អភិបាលខេត្ត​ចុះមក​មើល​និង​ធ្វើការ​ជួសជុល​ផ្លូវ​ដ៏​សែន​លំបាក​នោះឡើយ​ជាពិសេស​លោក​មេឃុំ​ដឹង​ហើយ​ថា​ផ្លូវ​ក្នុងភូមិ​នេះ​ពិបាក​ក្នុងការ​ធ្វើចរាចរ​ទៅមក​ខ្លាំង​យ៉ាងណាក៏ដោយ​ក៏​លោក​មេឃុំ​ពុំ​ឈឺក្បាល​អ្វី​នោះដែរ​អស់​រយះពេល​ជាង​៦​ឆ្នាំកន្លងមក​ហើយ​ទើប​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​image (4)

២០១៤​នេះ​លោក​ប្រធានភូមិ​កំពង់ស្វាយ​បាន​ផ្តួចផ្តើម​មូលមតិ​ចូល​លុយ​ជាមួយ​ប្រជា​ពលរ​ដ្ធ​ទិញ​ដី​យកមក​ចាក់​ផ្លូវ​ដ៏​សែន​លំបាក​នេះ​ដើម្បី​ឲ្យ​ប្រជា​ពលរ​ដ្ធ​បាន​ដើរ​ស្រួល​។​លោក​សី​ុ​កាស​ឈាវ​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ជា​មេភូមិ​កំពង់​ស្វាយបាន​និយាយថា​ផ្លូវ​ក្នុងភូមិ​របស់គាត់​ខូចខាត​ស្ទើរតែ​អស់ទាំង​ស្រុង​ដោយសារតែ​ទឹកជំនន់​និង​ទឹកភ្លៀង​និង​ដោយសារតែ​រថយន្ត​ដឹក​ដី​បើក​កាត់​ទៅមកៗ​បែន​ខូច​ខ្ទេច​អស់​អស់​រយះពេល​៦​ឆ្នាំ​ហើយ​ទើប​ផ្លូវ​ក្នុងភូមិ​នេះ​ខូច​ស្ទើរតែ​ដើរ​ទៅមក​ពុំរួច​។​លោក​ឈាវ​បាន​និយាយ​បន្តថា​ផ្លូវ​ក្នុងភូមិ​ខូច​ប៉ុណ្ណឹង​ហើយ​លោក​បាន​image (3)

រាយការណ៍​ទៅ​លោក​មេឃុំ​និង​លោក​អភិបាលក្រុង​និង​លោក​អភិបាលខេត្ត​ដែរ​តែ​រយះពេល​បុ​៉​ន្មា​ន​ឆ្នាំ​ចុងក្រោយ​នេះ​គេ​ពុំដែល​បានឃើញ​អស់លោក​ទាំងនោះ​ចុះមក​ពិនិត្យ​និង​ធ្វើការ​ជួសជុល​ផ្លូវ​ក្នុងភូមិ​ដ៏​សែន​លំបាក​នេះឡើយ​។​ដោយសារ​ការរង់ចាំ​ការ​ចុះមក​ធ្វើ​របស់​អស់លោក​ពុំបាន​ទៀត​នោះ​ទើប​ប្រជា​ពលរ​ដ្ធ​ស្មា​ក់​ចិត្ត​រៃ​លុយ​គ្នា​ទិញ​ដី​យកមក​ចាក់​ផ្លូវ​ដែល​ខូច​ដើរ​ដ៏​សែន​លំបាក​នោះ​។​លោក​ឈាវ​បាន​និយាយ​បន្តថា​ផ្លូវ​ដែល​ប្រជា​ពលរ​ដ្ធ​រៃ​លុយ​គ្នា​image (2)

ចាក់​ថ្ងៃនេះ​ចាប់ពី​ផ្លូវ​ចុះ​លេខ​៤​ដល់​ផ្លូវ​លេខ​៦​ដែលមាន​ប្រវែង​២០០​ម៉ែត្រ​ត្រូវ​ចំណាយលុយ​ចាក់ដី​២០​ឡាន​គុណ​និង​មួយ​ឡាន​៨៥០០០​រៀល​ដែល​ប្រជា​ពលរ​ដ្ធ​រស់នៅ​តាមផ្លូវ​នោះ​ចំនួន​២០​គ្រួសារ​ជា​អ្នកចេញ​។​ប្រជា​ពលរ​ដ្ធ​រស់​នៅតាម​ដងផ្លូវ​នោះបាន​និយាយ​ទាំង​កំហឹង​ថា​ផ្លូវ​ក្នុងភូមិ​ដែល​ខូច​ដើរ​មិន​ចង់​រួច​នេះ​សព្វថ្ងៃនេះ​ទាល់តែ​ប្រជាជន​ចេញ​លុយ​ធ្វើ​ខ្លួនឯង​ទើប​ផ្លូវ​បាន​ដើរ​ស្រួល​បើ​រង់ចាំ​ឲ្យ​អាជ្ញាធរខេត្ត​ចុះមក​ធ្វើ​នោះ​ដូច​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​អញ្ចឹង​។​លោក​ឈាវ​បាន​សំនូមព​ដល់​លោក​អាជ្ញាធរខេត្ត​បើ​ផ្លូវលោក​ចាក់​ដើរ​ស្រួល​ហើយ​សូម​លោក​ចាក់ដី​គ្រួស​ក្រហម​ពីលើ​ផង​ទើប​វា​ជាប់​បានយូរ​អង្វែង​៕