បច្ចុប្បន្ន វិបត្ដិកំពុងតែកើតឡើង យ៉ាងខ្លាំងនៅកោះហុងកុង ដោយសារ ក្រុមសិស្សនិស្សិតនាំគ្នាដង្ហែក្បួនបាតុ កម្មទាមទារសិទ្ធិសេរីភាព លទ្ធិប្រជាធិ បតេយ្យពេញលេញក្នុងការជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្ដ ភាពតាន តឹងបានកើតឡើងនៅតាមដងផ្លូវក្នុង កោះហុងកុងជាច្រើនថ្ងៃកន្លងមក ប៉ុន្ដែ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនទាន់បង្ហាញ ប្រតិកម្មជុំវិញហេតុការណ៍ខាងលើនោះ ឡើយ ដោយប្រមុខដឹកនាំចិននិយាយថា ហុងកុង គ្រាន់តែជាតំបន់សេដ្ឋកិច្ចមួយ ស្ថិតក្នុងការគ្រប់គ្រងរបស់ចិនតែ ប៉ុណ្ណោះ មិនអាចមានសិទ្ធិសម្រេចអ្វី ដោយខ្លួនឯងនោះឡើយ ។ ពោលគឺកន្ទុយ នាគមិនអាចបញ្ជាក្បាលនាគឱ្យធ្វើទៅ តាមអ្វីដែលខ្លួនចង់បាននោះឡើយ គឺចាំ បាច់ត្រូវតែដង្ហែទៅតាមក្បាលជានិច្ច ។
រដ្ឋាភិបាលទីក្រុងប៉េកាំងមិនអនុញ្ញាត ផ្ដល់ឱកាសដល់អ្នកប្រជាធិបតេយ្យកោះ ហុងកុងក្នុងការដឹកនាំតំបន់ស្វយ័តមួយ នេះក្នុងការបោះឆ្នោតនាឆ្នាំ២០១៧ ។ មនុស្សមួយចំនួនបានព្រមានថា នឹង មានភាពចលាចលកើតឡើង ប៉ុន្ដែ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបាន សម្រេចយ៉ាងច្បាស់លាស់ថា ត្រូវតែ ប្រឈមមុខជាមួយនឹងការធ្វើបាតុកម្ម នាពេលនេះជាជាងប្រឈមនឹងគ្រោះ ថ្នាក់នាពេលខាងមុខ ប្រសិនបើទុកឱ្យ អ្នកប្រជាធិបតេយ្យពិតប្រាកដនៅកោះ ហុងកុងឡើងដឹកនាំដោយស្របច្បាប់ នោះ ។
ព្រឹត្ដិការណ៍កាលពីថ្ងៃទី២៧ ខែកញ្ញា គឺការប៉ះទង្គិចគ្នារវាងប៉ូលិសនឹងបាតុករ ជាលទ្ធផលនៃការប្រកាសរបស់សភា ចិនក្នុងការសម្រេចជ្រើសរើសក្បាល ម៉ាស៊ីនដឹកនាំសម្រាប់តំបន់សេដ្ឋកិច្ចដ៏ សំខាន់មួយនេះ ។
ក្នុងរយៈពេល២ឆ្នាំដែលលោកស៊ី ជីន ពីង ក្លាយជាប្រមុខដឹកនាំបក្សកុម្មុយ នីស្ដចិន និងប្រធានាធិបតី លោកបាន ខិតខំពង្រឹងអំណាចដោយមិនទុកឱ្យមាន គូប្រជែងនោះឡើយក្នុងការសម្រេច គោលនយោបាយសំខាន់ៗរបស់រដ្ឋាភិ បាល ។ យុទ្ធនាការប្រយុទ្ធប្រឆាំងអំពើ ពុករលួយរបស់លោកបានធ្វើឱ្យលោក មានសត្រូវក្នុងជួរផ្ទៃក្នុងជាច្រើន ហើយ អ្នកទាំងនោះកំពុងរង់ចាំឱកាសលោក ស៊ី ជីនពីង ធ្វើខុសឆ្គងណាមួយដើម្បីវាយ ប្រហារ ។ ដូច្នេះអ្វីដែលបានកើតឡើង នៅកោះហុងកុងមិនមែនជារឿងផ្ទៃក្នុង ហុងកុងទៀតនោះឡើយ គឺពាក់ព័ន្ធនឹងផ្ទៃ ក្នុង ក្នុងជួរដឹកនាំកំពូលរបស់ចិនផង ដែរ។
ក្រុមបាតុករហុងកុងចង់ឱ្យរដ្ឋាភិ បាលទីក្រុងហុងកុងផ្លាស់ប្ដូរការសម្រេច របស់ខ្លួនជុំវិញច្បាប់បោះឆ្នោតនៅហុង កុង ប៉ុន្ដែលោកស៊ី ជីនពីងមិនធ្វើដូច្នោះ ឡើយអាចបង្កផលវិបាកនាពេលក្រោយ។
អ្នកឯកទេសវិភាគបានបញ្ជាក់ថា ទី ក្រុងប៉េកាំងបានដឹងយ៉ាងច្បាស់នូវអ្វី ដែលបានកើតឡើងនៅពេលនេះនៅ កោះហុងកុងក្រោយពេលដែលច្បាប់ស្ដី ពីប្រជាធិបតេយ្យនៅហុងកុងត្រូវបាន សភាអនុម័ត ។ ជាមួយនឹងគោលជំហរ មិនបន្ធូរបន្ថយពីការកែទម្រង់ប្រព័ន្ធ បោះឆ្នោតនៅហុងកុង ក៏បានធ្វើឱ្យកើត មាននូវក្រុមបដិវត្ដន៍ដែលមានទស្សនៈ ច្បាស់លាស់ពីគោលដៅរបស់ខ្លួន។ ក្រុម និស្សិតកោះហុងកុងនៅតែបង្ហាញពីឆន្ទៈ របស់ខ្លួននៅទីសាធារណៈ បើទោះបីរង ការបង្ក្រាបដោយឧស្ម័នបង្ហូរទឹកភ្នែក រថ យន្ដបាញ់ទឹកក៏ដោយ ។
“កន្ទុយនាគ មិនអាចបញ្ជាក្បាល នាគឡើយ”
ការធ្វើបាតុកម្មនៅហុងកុងរយៈពេល ជាងមួយសបា្ដហ៍កន្លងមក ប៉ុន្ដែគ្មាន ប្រព័ន្ធផ្សព្វផ្សាយណាមួយនៅចិនដីគោក បានផ្សព្វផ្សាយពីការធ្វើបាតុកម្មទាំង នោះឡើយ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ ចិនមិនចង់ឱ្យពលរដ្ឋរបស់ខ្លួនដឹងរឿង រ៉ាវរបស់ពលរដ្ឋកោះហុងកុងដែលមាន ពលរដ្ឋប្រមាណ៧,២លាននាក់ ចំណែក ពលរដ្ឋនៅចិនដីគោកមានដល់ទៅ១,៣ ពាន់លាននាក់ ។ ផ្ទុយទៅវិញប្រព័ន្ធផ្សព្វ ផ្សាយនានារបស់ចិនបានថ្កោលទោស ដល់សកម្មភាពរបស់ពលរដ្ឋកោះហុង កុងដែលបង្កឱ្យមានភាពចលាចលទៅ វិញ ។
នៅក្នុងប្រទេសចិន ការធ្វើបាតុកម្ម ពាក់ព័ន្ធនយោបាយដោយបើកចំហរគឺ ត្រូវបំបែកក្នុងរយៈពេលប៉ុន្មាននាទី ប៉ុណ្ណោះ ។ ចំណែកនៅហុងកុងជារឿង ផ្សេងដោយសារជាតំបន់ដែលមាន ប្រព័ន្ធដឹកនាំពីរ ខុសពីចិនដីគោក។ មួយ វិញទៀត ហុងកុងទទួលបានសិទ្ធិស្វយ័ត និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅ ទីសាធារណៈ ។
ប៉ុន្ដែការធ្វើបដិវត្ដន៍ដោយអហិង្សា បានប្រែក្លាយទៅជាសុបិនអាក្រក់របស់ រដ្ឋាភិបាលចិន ។ ពលរដ្ឋវ័យក្មេងរបស់ ចិនកំពុងតែទទួលយកនូវឥទ្ធិពលនៃរបប សេរីនៃសិទ្ធិសេរីភាព ទាំងនោះហើយ ត្រូវបង្ខំឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវ អនុវត្ដគោលនយោបាយតឹងតែង មិន ទុកឱ្យយុវជនដែលជាក្រុមនិស្សិតហុង កុងអាចបញ្ជាមកក្បាលម៉ាស៊ីនដឹកនាំ ទាមទារអ្វីដែលខ្លួនចង់បានតាមអំពើចិត្ដ នោះឡើយ ។ ចំណុចទាំងនោះមានន័យ ថា កន្ទុយនាគ អាចបញ្ជាលើក្បាលនាគ ប្រាកដជាធ្វើឱ្យប្រសិទ្ធភាពដឹកនាំរបស់ ក្បាលនាគត្រូវបាត់បង់ ហើយកូននាគ អាស៊ី ក៏ត្រូវរលាយសាបសូន្យផងដែរ។ ដូច្នេះមេដឹកនាំចិនបានសម្រេចយ៉ាង មឺងម៉ាត់ថា កន្ទុយតែងតែស្ដាប់និងដើរ តាមក្បាលនាគជានិច្ច បើទោះជាមិន ចង់ក៏ដោយ ។
ចំពោះពលរដ្ឋហុងកុង ការដែលដើរ តាមច្បាប់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ពិតជារឿងមួយដ៏លំបាក ដោយសារពល រដ្ឋនៅទីនោះបានជ្រួតជ្រាប និងដើរតាម របបលទ្ធិប្រជាធិបតេយ្យជាច្រើន ទសវត្សរ៍កន្លងមក ក្រោមការដឹកនាំ របស់អង់គ្លេស។ ការបង្វែរទស្សនៈរបស់ យុវជនហុងកុងឱ្យងាកមកតាមរដ្ឋាភិ បាលចិនដីគោក មិនមែនជារឿងងាយ ស្រួលនោះឡើយ ដូច“ចាប់ក្ដាមដាក់ ក្នុងចង្អេរ” ។
ប៉ុន្ដែរដ្ឋាភិបាលទីក្រុងប៉េកាំងចង់ យកឈ្នះនៅក្នុងសង្គ្រាមដណ្ដើមបេះដូង និងទស្សនៈពលរដ្ឋហុងកុងគឺចាំបាច់ត្រូវ តែរក្សាការអត់ធ្មត់ ទុកឱ្យបាតុកម្មនៅ តែបន្ដតាមអំពើចិត្ដ ចំណែកប៉ូលិសក៏ ត្រូវមានការអត់ធ្មត់ មិនអាចប្រើអំពើ ហិង្សាទៅលើបាតុករនោះឡើយ អាចបង្ក ឱ្យមានគំនុំគំគួន ការប្រេះឆាកាន់តែខ្លាំង ពេលនោះ រដ្ឋាភិបាលទីក្រុងប៉េកាំងមិន អាចយកឈ្នះលើបេះដូងយុវជនកោះ ហុងកុងឡើយ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនោះផងដែរ រដ្ឋាភិបាលទីក្រុង ប៉េកាំងបានព្រមានដល់បណ្ដាប្រទេស លោកខាងលិចដែលមានអាមេរិក អង់ គ្លេសជាដើម មិនត្រូវលូកដៃចូលក្នុង វិបត្ដិកោះហុងកុងនោះឡើយ អាចបង្កឱ្យ ស្ថានភាពកាន់តែផុងជ្រៅ រកដំណោះ ស្រាយមិនឃើញ 9