ខេត្តកំពង់ធំ៖ ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានគៀងគររកសម្បុរស់ជន និងស្ថាប័នផ្សេងៗ ព្រមទាំងបានចំណាយថវិការ ផ្ទាល់របស់ឯកឧត្តម សម្រាប់ឧបត្ថម្ភដល់ លោក សំ ផាង អតីត យោធិន ចំណុះឲ្យតំបន់សឹករងកំពង់ធំ ដែលបានទទួលរងគ្រោះ ក្នុងប្រតិបត្តិការដោះមីន ដើម្បីសាងសង់ផ្លូវជាតិលេខ ៦២ ដែលបានលាតសន្ធឹង ពីខេត្តកំពង់ធំ និងព្រះវិហារ ទើបដោយមានការ អាណិតអាសូរដល់ លោក សំ ផាង ដែលបានពុះពារ គ្រប់ ឧបស័គ្គ តស៊ូជីវិត ទាំងកំបុតដៃទាំងពីរ ចិញ្ចឹមគ្រួសារ។
ទើបថ្ងៃនេះ លោក វរៈសេនីយ៍ឯក ឯក វិរៈ មេបញ្ជាការង តំបន់សឹកកំពង់ធំ និងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹក បានដឹកនាំកំលាំង ក្រោមឳវាទចំនួន ១០នាក់ ចុះជួយសាងសង់ផ្ទះជូនគ្រួសារលោក សំ ផាង ប្រពន្ឋឈ្មោះ ហែម សារ៉ាន និងកូនប្រុស៣នាក់ ដែលមានទំហំ៤គុណ៦ ជញ្ជាំងក្តា ប្រកស័ង្ខសី ស្ថិតនៅភូមិ ប្រាសាទ ឃុំ ប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ សម្រាប់ឲ្យ
រស់នៅ ប្រកប មុខរបរចិញ្ចឹមជីវិត ក្នុងនោះដែរ លោកបានពាំនាំ ការផ្តាំផ្ញើរការណែនាំ របស់ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់សឹក ដែលមានការព្រួយបារម្ភណ៍ ចំពោះជីវភាពគ្រួសារ ដែលបានតស៊ូជីវិត ដាំដំណាំ ដាំបន្លែសម្រាប់លក់នៅទីផ្សារចិញ្ចឹមគ្រួសារ ទាំងរាងកាយពិការភាព ដោយយល់ឃើញថាការខិតខំប្រឹងប្រែងរបស់យោធិនពិការគំរូនេះ បានធ្វើឲ្យមានការផ្តល់នូវកំលាំងចិត្ត និងជួយគាំទ្រពីថ្នាក់ដឹកនាំ
ជាពិសេស ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងថវិការឯកឧត្តម ផ្ទាល់បានឧបត្ថម្ភនូវសម្ភារៈ និងថវិការ សម្រាប់ការជួយក្នុងការសាងសង់ផ្ទះមួយខ្នងនេះ និងសូមឲ្យថែរក្សាការពារដោយភាព ប្រុងប្រយ័ត្ន នូវអគ្គីភ័យ អាចមានឧបទព្វហេតុបាន។ លោក សំ ផាង អតីតជនពិការ បង្ហាញនូវភាពត្រេតអរ និងអរគុណចំពោះ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន
មេបញ្ជាការតំបន់សឹក និងសម្បុរសជន ដែលបានសាងសង់លំនៅដ្ឋានជូនក្រុមគ្រួសាររបស់គាត់ ធ្វើឲ្យគាត់មានក្តីរំភើបដែលមិនដឹកស្មានពីមុនមក និងសូមឲ្យឯក ឧត្តម ទទួលបានសេចក្តីសុខ គ្រប់ប្រការ ។
ដោយ ប៊ុន រដ្ឋា