វេទិកា ផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ គម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក

0

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងភូមិមួយ ផលិតផលិតមួយ បានថ្លែងថា ខេត្តកំពង់ធំមានភ័ព្វសំណាងខ្លាំងជាងទៅលើខេត្តដទៃទៀត បានផលិតជារបស់ប្រើប្រាស់ ផលិតបន្លែភូមិមួយផលិតផលមួយ ដែលមានគុណភាព គ្មានជាតិគីមី ប្រើបច្ចេកទេសតាមលក្ខណៈធម្មជាតិ និងផលិតជាគ្រឿងឧបភោគបរិភោគ សម្រាប់យកលក់នៅលើទីផ្សារ ដោយមានការទទួលខុសត្រូវខ្ពស់។

កម្មវិធីវេទិកា ផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ ក៍មានការអញ្ជើញពីឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក ប្រធានស្ថាប័ន ហិរញ្ញវត្ថុ ប្រធានអង្គការក្រៅរដ្ឋាភិបាល និងបងប្អូនម្ចាស់សិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន សហគមន៍ សមាគម បានអញ្ជើញចូលរួមកម្មវិធីវេទិកា ផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ គម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកម្មវិធធីនេះឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យបានយល់ច្បាស់ថែមទៀតអំពីសារសំខាន់ និងផលប្រយោជន៍សំខាន់ៗ ក្នុងការចូលរួម ក្នុងការងារជំរុញចលនាភូមិមួយផលិតផលមួយ ។ បងប្អូនម្ចាស់សិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន សហគមន៍ សហគមនេះផ្ទាល់ក៏អាចមានសិទ្ធិបំពេញពាក្យស្នើសុំចូលជាសមាជិកផលិតផលភូមិ១ មួយផលិតផលមួយបានផងដែរ ។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងភូមិមួយផលិតផលមួយ បានជំរុញលើកទឹកចិត្ត ដល់អ្នកផលិតទាំងអស់ដែលបានចំណាយពេលវេលា និងថវិកា ក្នុងការចូលរួមផលិតផលធ្វើឱ្យមានគុណភាព ដើម្បីរកទីផ្សារក្នុងនិងក្រៅប្រទេស ប្រកបដោយក្បួនអនាម័យត្រឹមត្រូវ តាមបច្ចេកទេស និងមានក្រុមជំនាញមួយចំនួនចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ចៀសសវាងកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលយកទៅបរិភោគ។ ឯកឧត្តមក៏បានបន្តទៀតថា ផលិតផល ដែលផលិតបានហើយអ្នកលក់និងអ្នកទិញ ត្រូវមានទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ឱ្យអាជីវកម្មប្រកបដោយសុច្ចរិតភាព មិនភកុហក បោកប្រាស់ ទទួលបានប្រាក់កម្រៃច្រើន ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សនោះឡើយ។

ជាចុងក្រោយឯកឧត្តមបណ្ឌិត សួង ណយ បានផ្តាំផ្ញើដល់ម្ចាស់សិប្បកម្មទាំងអស់ត្រូវចេះកែច្នៃ ផលិតផលខ្មែរឱ្យក្លាយទៅជាចំណីអាហារប្រកបដោយអនាម័យ សម្រាប់លក់ឲ្យកូនសិស្សនៅតាមសាលារៀន។ សូមម្ចាស់ហាងទាំងអស់ត្រូវតែជួយទិញផលិតផលខ្មែរ ដើម្បីយកទៅដាក់លក់នៅហាងរបស់ខ្លួន ក្នុងការស្ទួយស្នាដៃខ្មែរយើងឱ្យមានភាពរីកចម្រើន។

សូមបញ្ជាក់ថា សម្រាប់កម្មវិធីវេទិកាភូមិមួយផលិតផលមួយក៏មានការអញ្ជើញឱ្យអ្នកផលិតឡើងរាយការណ៍ពីសកម្មភាពមួយចំនួន ដែលបានផលិតនៅសិប្បកម្មរបស់ខ្លួន បង្ហាញពីភាពរីកចម្រើន ក្នុងការដាក់លក់នៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ ក្នុងនោះផងដែរសម្រាប់អ្នកទិញក៏មានចំណាប់អារម្មណ៍ចូលចិត្តប្រើប្រាស់នៅផលិតផលដែលខ្មែរបានផលិត ចំពោះចំណីអាហារប្រកបដោយអនាម័យខ្ពស់ ពិសេសផលិតផលគឺផលិតបានប្រកបដោយគុណភាព និងប្រសិទ្ធភាពសម្រាប់យកទៅប្រើប្រាស់មិនប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។