ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក ទៀ គឹមសុទ្ធ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់ផ្ដល់ កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពីបទ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទដើម្បីចាប់យកកូនត្រី ចម្រុះ មកធ្វើជានុយ។ លោក បានមានប្រសាសន៍ថា យុទ្ធសាស្រ្តដែល ល្អបំផុតគឺ ចាប់ឈ្មួញ ទិញកូនត្រីចម្រុះ មកធ្វើជានុយ លោកបាន បកស្រាយបន្ថែមទៀតថា បើគ្មានអ្នកទិញត្រីនុយ គឺគ្មាន ទេ អ្នកប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ប្រភេទ ស្បៃមុង និង ប សាច់អួនដែលមានក្រឡាញឹក។ ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពីយុទ្ធសាស្ត្រ មកស្រាប់តែ កាន់តែមានឈ្មួញទិញកូនត្រីចម្រុះគ្រប់ទីកន្លែង។ ជាក់ស្តែង មានឈ្មួញ ពីរនាក់ប្ដី ប្រពន្ធ ដោយ ប្ដី ឈ្មោះ ប៉ោត និង ប្រពន្ធ ឈ្មោះ ផាច បច្ចុប្បន្ន អ្នកទាំងពីរ របស់នៅភូមិ ថ្នល់លោក ឃុំ ស្ពានត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប។ ឈ្មួញ កលក ញីឈ្មោល១គូនេះ បាន នឹង កំពុងប្រមូល ទិញកូនត្រីចម្រុះ នៅចំណុច លូ ទី ៤ ផ្លូវពី វត្ត ព្ញាព្រហ្ម ឆ្ពោះទៅកាន់ចំណុច កែង នោរា នៃទំនប់៧៨ ស្ថិត ក្នុងភូមិ ឃុំ ខាងលើនៃទំនប់៧៨ ដឹកជញ្ជូនដោយឡាន ម៉ាក Nissan ពាក់ ស្លាកលេខ 2 AR-47 16 ។ ទន្ទឹមនឹងមានឈ្មួញទិញកូនត្រីចម្រុះនេះ ក៏មាន បរិវ៉ា ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទ ស្បៃមុង និង ប ក្រឡាញឹក យ៉ាង ស្អេកស្កះដូចក្រឡាពីងពាងតាម តាមសងខាងទំនប់ ៧៨ព្រមទាំងមានសាច់ត្រងយកត្រីតាមលូនី១ៗ ក្នុង ភូមិសាស្ត្រឃុំ ស្ពាន ត្នោត ហើយយកត្រី ទៅលក់អោយបងធំ ប្ដីប្រពន្ធខាងលើនេះ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកសារព័ត៌មាន បានព្យាយាម ទូរស័ព្ទទៅ លោក ជុំ ភាព នាយសង្កាត់ រដ្ឋបាល ជលផល កំពង់ក្ដី ដើម្បីបំភ្លឺ រឿងនេះ ទូរស័ព្ទ ជា ច្រើន ដងប៉ុន្តែទាក់ទងមិនបាន។ អ្នកសារព័ត៌មាន ចង់ដឹងថា តើ រឿងនេះ បណ្តាល មកពី លោកជុំ ភាព ពុករលួយ ឬ អសមត្ថភាពឬ ក៏លោក មិនបានដឹង? ទោះបីជាយ៉ាង លោក ជុំ ភាព ធ្លាប់ បានប្រាប់អ្នកសារព័ត៌មានដែលថា ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ប្រភេទខាងលើនេះ មានផលពិបាកដូច វែកចកក្នុងបឹង អញ្ចឹង បង្ក្រាបថ្ងៃ នេះ ថ្ងៃក្រោយមានទៀត។ ដោយសារតែមានករណីទិញកូនចម្រុះ មកធ្វើជានុយយ៉ាងគគ្លើនពីសំណាក់ឈ្មួញប្ដី ប្រពន្ធខាងលើនេះទើបប្រជាពលរដ្ឋមានទស្សនៈវិស័យថាប្រសាសន៍របស់ លោក ទៀ គឹមសុទ្ធ ខាងលើនេះហាក់ដូចជា យកអំបិល មួយក្ដាប់ទៅ បង់កណ្ដាលទន្លេអញ្ចឹង!
ជាចុងក្រោយប្រជាពលរដ្ឋបាន សូមណូមពរ ដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាពិនិត្យ មើលប្រសាសន៍ របស់ លោកទៀ គឹម សុទ្ធ ថា បើសិនចង់ទប់ស្កាត និងបង្ក្រាប បទល្មើសនេសាទខុសច្បាប់ប្រភេទចាប់យកកូនចម្រុះ ត្រូវតែចាប់ឈ្មួញទិញកូនត្រីចម្រុះធ្វើជា នុយ មកអនុវត្តអោយមានប្រសិទ្ធភាពគ្រប់ទីកន្លែង ក្នុងដែនសមត្ថកិច្ចរបស់ ឯកឧត្តមដើម្បីចូលរួមការពារ និងអភិរក្សមច្ឆាជាតិមិនងាយផុតពូជ។ បើមិនអញ្ចឹងទេមច្ឆាជាតិក្នុងបឹងទន្លេសាបច្បាស់ជាជួបហានិភ័យ ងាយផុយស្រួយក្នុងការផុតពូជជឿជាក់ជាមិនខាន៕