កំពង់ធំ÷ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំលោក-លោកស្រី ប្រធានមន្ទីរ តំណាងសភាពាណិជ្ជកម្ម សហព័ន្ធ សមាគម សហគមន៍ ក្រុមហ៊ុន សិប្បកម្ម កសិករ ពាណិជ្ជករ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី បានអញ្ជើញចូលរួមក្នុងកម្មវិធីថ្លែងក្នុងសិក្ខាសាលាស្តីពី កាលានុវត្តភាពស្វាយចន្ទីកម្ពុជា នៅសណ្ឋាគាររ៉ូយ៉ាល់កំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីសក្តានុពលនៅក្នុងខេត្តកំពង់ធំចំពោះវិស័យកសិកម្មមានការអភិវឌ្ឍលូតលាស់ជាបន្តបន្ទាប់ អាចធានាការ ផ្គត់ផ្គង់ស្បៀងបានគ្រប់គ្រាន់នៅក្នុងឆ្នាំ២០២៣នេះ ដំណាំស្វាយចន្ទី មានផ្ទៃដីអនុវត្តចំនួន១១៧.៩៩០ហិចតា ដំណាំស្វាយកែវរមៀតមានផ្ទៃដីអនុវត្តចំនួន៨.៤៥៧ហិចតស ដំណាំតាង៉ែនចំនួន៧៥ហិចតា និងដំណាំកៅស៊ូមានផ្ទៃដីដាំដុះចំនួន ៧៩.៨១៨,៨២ហិចតា។
សិក្ខាសាលាស្តីពី កាលានុវត្តភាពស្វាយចន្ទី ពិតជាមានសារៈសំខាន់ដល់គ្រប់តួអង្គពាក់ព័ន្ធ ក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទីដើម្បីស្វែង និងទទួលបានអត្ថប្រយោជន៍ពីវាគ្មិនដែលនឹងបកស្រាយបង្ហាញពីការវិវត្តន៏វិស័យស្វាយចន្ទីជាពិសេសក្នុងខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម វ៉ា រុតសាន បានមានប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ស្ថាប័ន អន្តរវិស័យ និងតួអង្គពាក់ព័ន្ធអំពីសក្តានុពល ក៏ដូចជាការជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា ដែលល្បីល្បាញ មានការទទួលស្គាល់ទាំងថ្នាក់តំបន់ ថ្នាក់ជាតិ និងអន្តរជាតិ ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀត ។ សិក្ខាសាលានេះ ក៏ជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តនៃការដាំដុះ ការប្រមូលទិញ និងកែផ្ទៃស្វាយចន្ទី ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មនិងតម្លៃ កិច្ចសម្រួល ពាណិជ្ជកម្ម និងចងក្រងដំណោះស្រាយលើបញ្ហាប្រឈម អនុសាសន៍ពាក់ព័ន្ធនឹងការ
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងវិស័យស្វាយចន្ទីកម្ពុជាទាំងរដ្ឋ-ឯកជន និង ដៃគូអភិវឌ្ឍ រួមចំណែកយ៉ាងសកម្មបន្ថែមទៀតក្នុងតួនាទីរបស់ខ្លួន ដើម្បីអនុវត្តគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។ ក្នុងគោលបំណងរួមចំណែកបង្កើនល្បឿន រីកចំរើនសេដ្ឋកិច្ចជាតិ ប្រកបដោយភាពធន់ និងប និងបរិយាប័ន្ន ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជាអតិបរិមាដល់ កសិករអ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញ។ កត្តាទាំងអស់ក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុង ការឈានឆ្ពោះទៅសម្រេចគោលដៅ ប្រែក្លាយឱ្យប្រទេសកម្ពុជាទៅជាអ្នកផលិត និងអ្នកនាំចេញស្វាយចន្ទី ដែលមានស្ថេរភាព និងគួរឲ្យទុកចិត្តបាន របស់ពិភពលោកនៅពេលអនាគតខាងមុខផងដែរ៕អត្ថបទលោក ធូ កែវមុន្នី