ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើងជ័យលាភីបានលើក្រុមមហាជនបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ក្រុមកីឡាកបាល់ទាត់ មកពីរាជធានីភ្នំពេញ សៀមរាបប៉ៃលិន និង ខេត្តបន្ទាយមានជ័យ ក្រុមកីឡាបាល់ទាត់និមួយៗប្រគួតយ៉ាងស្វិត ស្វាញ ពេញ១ ថ្ងៃ នៅតារាងបាល់ទាត់ស្មៅសិប្បនិមិត្ត HAPPY SPORT ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព ក្រោយពីការប្រគួតចប់ ជ័យជំនះរកឃើញក្រុមអ្នកឈ្នះលេខ ១ លេខ២ និង  លេខ ៣ និងលេខ៤ហើយ នៅ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៤។
ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើងនេះគឺខេត្តបន្ទាយមានជ័យ ធ្វេីជាម្ចាស់ផ្ទះ ដែលរៀបចំឡើង ដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួម លោកឈូប៊ុនរឿង ប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ។
ហើយការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើងនេះមានការចូលរួមពីក្រុមកីឡាចំនួន៤ក្រុម គឺ ក្រុមទី១ឈ្មោះ  មហាជនបន្ទាយមានជ័យ ក្រុមទី២ឈ្មោះ ប៉ៃលិ SOFIA FC ក្រុមទី៣ ឈ្មោះ សៀមរាប អង្គរ VIPក្រុមទី៤ឈ្មោះ ភ្នំពេញ SCS។

លោកឧត្តមសេនីយ៍ ត្រី បោនប៊ិន បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា៖ ការប្រគួតបាល់ទាត់នេះពេញ១ថ្ងៃបញ្ចប់នៅវេលាម៉ោង ៨យប់ ឆ្លងតាមការប្រគួតដែលមានរយៈពេលពេញ១ថ្ងៃយ៉ាងស្វិតស្វាញនេះជ័យលាភីលេខ១បានទៅលើក្រុមមហាជនបន្ទាយមានជ័យលេខ ២ បានទៅលើ ភ្នំពេញ SCS លេខ៣បានទៅលើ ប៉ៃលិ SOFIA FC ក្រុមទី៤បានទៅលើ សៀមរាប អង្គរ VIP។

ការប្រគួតបាល់ទាត់ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើងនេះ គឺដើម្បីលើកកំពស់ការយកចិត្តទុកដាក់ទៅលើវិស័យកីឡាគ្រប់ប្រភេទរបស់ខេត្តបន្ទាយមានជ័យ ក៏ដូចក្នុងន័យបង្ហាញពីស្មារតីសេ្នហានិងលើកស្ទួយវិស័យកីឡាឲ្យបានកាន់តែរស់រវើកនិងរីកចម្រើនបន្ទាប់ពីបាត់បង់ក្នុងទស្សវត្សន៍ សម័យខ្មែរក្រហមឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកបានបញ្ជាក់ទៀតថា ការប្រគួតបាល់ទាត់ដណ្តើមពានរង្វាន់នោះការប្រគួតចាញ់ឈ្នះវាមានសារៈសំខាន់ណាស់សម្រាប់ការប្រគួត ប៉ុន្តែស្មារតីស្រឡាញ់រាប់អានគ្នាជាបងប្អូននិងសាមគ្គីភាពរវាងកីឡាកនិងកីឡាក រវាងក្រុមមួយនិងក្រុមមួយ កាន់តែមានសារៈសំខាន់ថែមទៀតព្រោះវិស័យកីឡាកន្លងមកបានរួនចំណែកយ៉ាងខ្លាំង សម្រាប់សន្តិភាព លើលោក។ហើយសព្វថ្ងៃនេះលោកកំពុងបំផុស បុរសវ័យកណ្តាលវ័យ ចំណាស់ សិស្សានុសិស្ស យុវជន យុវនារី នៅតាមមូលដ្ឋានព្រោះកន្លាំងបុរសវ័យកណ្តាល វ័យចំណាស់ យុវជននិងយុវនារីជាចលករនិងជាសរសរទ្រូងរបស់ប្រទេសជាតិធ្វើយ៉ាងណាឲ្យយុវជននិងយុវនារីចូលលេងកីឡាគ្រប់ប្រភេទឲ្យបានច្រើននិងសកម្មផង ជាសវាងពីការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន អបាយមុខផ្សេងៗ ក្មេងទំនើងជាដើម។

លោកបោន ប៊ិនបានបញ្ជាក់ទៀតថាសព្វថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតះនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់នឹងលើកទឹកចិត្តដល់វិស័យកីឡាយ៉ាងខ្លាំងខ្លាបំផុត កក្តាទាំងអស់នេះហើយ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍលើវិស័យកីឡាយ៉ាងខ្លាំង។នៅទីបញ្ចប់លោកឧត្តមសេនីយ៍ ត្រីបោនប៊ិន បានធ្វើការប្រគល់ពាន់រង្វាន់ដល់ក្រុមលេខ១បានពាន១និងថវិកា ៣.០០០.០០០រៀល លេខ២បានពាន១ថវិកា ២.០០០.០០០រៀល លេខ៣បានពាន១ និងថវិកា ១.៥០០.០០០រៀល លេខ៤បានពាន១និងថវិកា ១.៥០០.០០០រៀលផងដែរ៕ដោយ៖ឃិន គន្ធា