(កំពង់ធំ)÷ ឯកឧត្តម លុក សម្បត្តិ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានមន្ទីរសាខាគណបក្ស និងអនុប្រធានប្រចាំការគណបក្សក្រុង/ស្រុកទាំង៩ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យការងារគណបក្សមន្ទីរជុំវិញខេត្ត និងក្រុង/ស្រុកទាំង៩ នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះឯកឧត្តម លុក សម្បត្តិ បើលើកឡើងពី ការងាររដ្ឋបាលតាមបណ្ដារមន្ទីរ/ក្រុង/ស្រុក ត្រូវតែមានលិខិតស្នាមទើបចាត់ទុកជាផ្លូវការ ដើម្បីឱ្យមានរបាយការណ៍ប្រចាំខែមួយពិតប្រាកដ។ ចំពោះការងារឃោសនាអប់រំមានសម្ព័ន្ធឃោសនាត្រូវធ្វើឡើងវិញ ដើម្បីប្រមូលមតិសាធារណៈរបស់មហាជន ហើយការងារគ្រប់គ្រងតាមអនឡាញនៅខ្សោយ ពុំសូវយកចិត្តទុកដាក់។ ជាក់ស្ដែងការងារហិរញ្ញវត្ថុវិញ និយាយពីការបង់ប្រាក់ បង់ដោយស្ម័គ្រចិត្ត ចំណូលផ្សេងៗដោយស្របច្បាប់ ការឧបត្ថម្ភដោយស្ម័គ្រចិត្តរបស់សប្បុរសជន ចំណូលពីទ្រព្យសម្បត្តិផ្ទាល់របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម លុក សម្បត្តិ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវតែពង្រឹងរបៀបរបបធ្វើការងារនេះឡើងវិញ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ធំមានភាពរីកម្រើន ក្នុងអាណិតបន្តបន្ទាប់ទៀត។ អត្ថបទលោក ធូ កែវមុន្នី