ស្ទឹងត្រែង ថ្នាក់ដឹកនាំពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលរួម និងអង្កការក្រៅរដ្ឋាភិបាល ព្រមទាំងប្រជាសហគមន៍បានជួបជុំគ្នានៅខេត្តស្ទឹងត្រែងពិគ្រោះយោបល់ស្វែងរកដំណោះស្រាយដើម្បីឲ្យគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាំយកសំណូមពរនេះ ទៅចូលរួមបើកិច្ចប្រជុំជាមួយប្រទេសចំនួន៤
កម្ពុជា ឡាវ ថៃ និងវៀតណាម ពីរឿងបញ្ហាសាងសង់វារីអគ្គីសនី ដន សាហុង របស់ប្រទេសឡាវ នៅចុងឆ្នាំនេះ ។
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិនៅសណ្ឋាការរស្មីពេជ្រខេត្តស្ទឹងត្រែង រយៈពេលពីថ្ងៃកន្លងមកថ្មីៗនេះ មានអ្នកចូលរួមជិត ១០០នាក់ មកពីខេត្តចំនួន៦ក្នុងប្រទេសកម្ពុជា មានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង កណ្តាល តាកែវ និងខេត្តព្រៃវែង រួមនិង សមាជិកអង្កការ ក្រៅរដ្ឋាភិបាល និងប្រជាសហគមន៍មកពីតាមខេត្តទាំង៦ខាងលើនេះផងដែរ ។
លោកហេងរដ្ឋម៉ូនីដាប្រធានមន្ទីរធនធានទឹកមកពីខេត្តក្រចេះបានអះអាងថាៈការជួបជុំគ្នានេះភាគីកម្ពុជានិងរកឃើញបញ្ហាប្រឈមពិតប្រាកដដែលរងគ្រោះពីការសាងសង់វារីអគ្គីសនីដនសាហុងរបស់ឡាវ ។លោកប្រធានមន្ទីរបញ្ជាក់ថាៈប្រជាពលរដ្ឋកម្ពុជាមិនជំទាស់និងអភិវឌ្ឍន៏នោះទេគឺចង់ឲ្យឡាវស្តាប់ សំណូមពរ របស់ពួកគាត់ ហើយឲ្យរាជរដ្ឋភិបាលទាំងសងខាង ស្វែងរកដំណោះស្រាយត្រឹមត្រូវ ដើម្បីប្រយោជប្រទេសទាំងពីរខ្ញុំសំណូមពរថាៈ ការសាងសង់ទំនប់វារីអគ្គីសនីដនសាហុងនេះ ប្រសិនប៉ះបាល់មានកំរិតតិចការសាងសង់ហ្នឹង យើងអាច
ទទួលយកបាន ក៏ប៉ុន្តែប្រសិនការប៉ះពាល់មានកំរិតធំធេង គឺប៉ែកខាងក្រោមអនុញ្ញាតឲ្យសាងសង់ឬមិនឲ្យសាងសង់ តែប៉ះពាល់ធំគឺមិនត្រូវការសាងសង់ទេ តែបើថាប៉ះពាល់តិចគឺថាសាងសង់ទៅព្រោះវាមានប្រយោជន៏ទាំងអស់គ្នា)។លោកគល់ វឌ្ឍនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាមានប្រសាសន៏ទទួលស្គាល់ថាៈ ដើម្បីឲ្យការសាងសង់ចៀសផុតពីផលប៉ះពាល់នោះ ប្រជាពលរដ្ឋនែប្រទេសជិតខាង ក៏ត្រូវការសិក្សាផងដែរ លើការពិគ្រោះយោបល់ជាមុនអំពីកំណែទំរង់នេះ សំរាប់ឲ្យគណកម្មាធិកាជាតិទន្លេមេគង្គយើងខ្ញុំប្រមូលផ្តុំបាននៅគំនិតមួយតំណាងឲ្យខ្មែរ តំណាងឲ្យគំនិតរបស់ខ្មែរ សំរាប់យកទៅជជេក
ជាមួយប្រទេស ទាំង៣ ទៀតឡាវ វៀតណាម និងថៃ អញ្ចឹងកិច្ចប្រជុំនេះ សំខាន់ខាងមុខហ្នឹងទៅជជេកហ្នឹងប្រទេសទាំង៣ហ្នឹង ក្នុងស្មារតីក្នុងការថ្លឹងថ្លែង អំពីផលប្រយោជន៏រវាងកម្ពុជា ភូមិផងរបងជាមួយធ្វើយ៉ាងម៉េច ឲ្យមានសុខដុមរមនីយកម្មដល់ការរស់នៅក្មុងតំបន់នេះគឺជាគោលការណ៏សំខាន់)។លោក មុម សារឿនអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៏លើកឡើងថា៖ ការអភិវឌ្ឍផ្នែកវ៉ារីអគ្គីសនីវាពិតជាមានផលប្រយោជន៏ច្រើនតែបើ
ការសាងសង់ទំនប់ដនសាហុងនោះ វា ធ្វើឲ្យប៉ះពាល់ជីវចំរុះនៅតាមដងទន្លេមេគង្គ បាត់បង់ផលប្រយោជន៏របស់ប្រជាជនកម្ពុជាតែមួយ ដូចនេះគ្រប់ភាគីត្រូវតែចាំបាច់ធ្វើការសិក្សាធ្វើយ៉ាងណាឲ្យទទួលបានផលប្រយោជន៏ទាំងសងខាង។សូមបញ្ជាក់ថា៖ ទំនប់វ៉ារីអគ្គីសនីដនសាហុងដែលប្រទេសឡាវសាងសង់នេះមានទីតាំងនៅលើទន្លេមេ នៃទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកខុង ខេត្តចំប៉ាសាក់ នៃប្រទេសឡាវដែលទីតាំងគម្រោងនេះមានចម្ងាយប្រមាណជាង១.គ.មស្ថិតនៅខ្សែទឹកខាងលើ ពីព្រំដែនប្រទេសកម្ពុជា ឡាវ ជាប់ត្រង់ខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជាតែម្តង។