វរសេនាតូច៤២២ កងពលតូចថ្មើរជើងលេខ៤២​ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

0

ខេត្តឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤ លោក វរសេនីយ៍ទោ ស៊ុន វ៉ា​មេបញ្ជាការ​វរសេនាតូច៤២២ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ដោយមានការណែនាំពី ឧត្តម​សេនីយ៍​ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានចាត់តាំងកម្លាំងដើរល្បាតដើម្បីត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលអង្គភាពទទួលខុសត្រូវ​និងតាមដាន ក្តាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ។

ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលទេ៕ដោយ៖ភ្នំដងរ៉ែក