សៀមរាប៖ នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ចុះពិនិត្យស្ថានភាពទឹកនៃភូមិសាស្ត្រមួយចំនួនក្នុងស្រុកជីក្រែង រួមមានភូមិសាស្ត្រឃុំខ្វាវ ឃុំពង្រលើ (ទំនប់ម្កាក់) ឃុំពង្រក្រោម ឃុំគោកធ្លកលើ ឃុំជីក្រែង និងឃុំអន្លង់សំណរ។
តាមការពិនិត្យជាក់ស្ដែងឃើញថា សភាពទឹកនៅឃុំខ្វាវមានការជន់លិចលំនៅដ្ឋានមួយចំនួន តែនៅថ្ងៃនេះមានការស្រកចុះវិញហើយ ចំពោះភូមិសាស្ត្រផ្សេងទៀត មិនទាន់មានការលិចលង់ខ្លាំងគួរកត់សម្គាល់នៅឡើយទេ៕