សមត្ថកិច្ចចុះផ្សព្វផ្សាយនិងណែនាំដល់ម្ចាស់ផាសអាប់ដែលមានបិតស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទហើយបាននឹងកំពុងធ្វើចរាចរដឹកអ្នកដំណើរលើដងផ្លូវសាធារណៈ

0

ក្រុងប៉ោយប៉ែត៖ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ផាសអាប់ដែលមានបិតស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទហើយបាននឹងកំពុងធ្វើចរាចរដឹកអ្នកដំណើរលើដងផ្លូវសាធារណៈត្រូវបកចេញពីផាសអាប់ទាំងអស់ និងមិនត្រូវមានបិតស្លាកសញ្ញាល្បែងអនឡាញគ្រប់ប្រភេទទៀតទេ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា ការចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ផាសអាប់ដែលមានបិតស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទហើយបាននឹងកំពុងធ្វើចរាចរដឹកអ្នកដំណើរលើដងផ្លូវសាធារណៈត្រូវបកចេញពីផាសអាប់ទាំងអស់ និងមិនត្រូវមានបិតស្លាកសញ្ញាល្បែងអនឡាញគ្រប់ប្រភេទ ធ្វើឡើងតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ស្នងការនគបាលខេត្តបន្ទាយមានជ័យ សិទ្ធ ឡោះ ដែលបញ្ជាផ្ទាល់ក្នុងការទប់ស្កាត់ បទល្មើសផ្សេងៗ ក៍ដូចជាការបើកល្បែងអនឡាញអត់ច្បាប់គ្រប់ប្រភេទ ដែលកំពុងលាក់លួចបើកដំណើរការនៅតាម ផ្ទះល្វែងឬ បន្ទប់ជួលក្នុងក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ណែនាំដល់ម្ចាស់ផាសអាប់ដែលមានបិតស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទត្រូវបកចោល ករណីបុគ្គលណានៅតែមិនអនុវត្តតាមការណែនាំខាងលើ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ៕ដោយ ឃិន គន្ធា