ខេត្តព្រះសិហនុ៖កំពង់ផែស្វយ័តអន្តរៈជាតិក្រុងព្រះសីហនុនាព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤នេះបានទទូលការចូលចតនៅនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន០១គ្រឿងក្នុងដំណើរទស្សនៈកិច្ចរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់២០ខែ ធ្នូឆ្នាំ២០២៤។
វត្តមានប្រតិភូនៅលើនាវាត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតពីរសំណាក់នាយទាហាន.នាយទាហាននែរងកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាមនិងនិងមន្ត្រីរអ្នកមុខអ្នកការថ្នាក់ដឹកនាំអជ្ញាធរខេត្តព្រះសីហនុផងដែរ។គោលបំណងនែការចូលចតនាវាកងទ័ពជើងទឹកអាមេរិក០១គ្រឿងនេះគឺជាដំណើរទស្សនកិច្ចសុឆ្ចន្ទៈរឹតចំណងសាមគ្គីភាពរវាងកងទ័ពជើងទឹកកម្ពុជានិងសហរដ្ឋអាមេរិចឲ្យកាន់តែមានភាពស្និទ្ធស្នាលនិងផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស។
នាវា USS SAVANNAH -មានបណ្តោយ ១២៧,៤ ម៉ែត្រ -ទទឹង ៣១,៦ ម៉ែត្រ -ជម្រៅទឹក ៦,១ម៉ែត្រ-ល្បឿន knots (៧៤ km/h; ៤៦ mph)-ប្រសិទ្ធភាព ប្រតិបត្តិការ ៤,៣០០ nautical miles (៨,០០០km; ៤,៩០០ mi)-ទម្ងន់ ផ្ទុក ៣,២៥០ តោន។មានទាហានចំនួនសរុប ១០៣រូប .ក្នុងនោះនាយ ១៥រូប .នាវិក ១៥រូប (ស៊ីវិល ៥រូប)ដឹកនាំដោយមេបញ្ជាការនាវា វរនាវីទោ Daniel A.sledz៕នាគសមុទ្រ
នានាគសមុទ្រ