សៀមរាប៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាសន៍ (ទស្សនាសៀមរាប ឆ្នាំ២០២៤) បានធ្វើឲ្យកំណើននៃ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានការកើន
ឡើង ។ ក្រោមកិច្ចយកចិត្តទុកដាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ គណៈអភិបាលខេត្តសៀមរាប ក្នុងការពង្រីកវិសាលភាពនៃទីកន្លែងកម្សាន្ត ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋតាមបណ្តាលខេត្តមក កម្សាន្តសប្បាយនៅពេលរាត្រី រដ្ឋបាលខេត្តសៀមរាប បានរៀបចំកន្លែងទស្សនាកម្សាន្តនៅដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ដោយរៀបចំនូវទស្សនីភាព ដោយមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ មកទស្សនាកម្សាន្តយ៉ាងច្រើនផងដែរ ។ សមទ្ធិផលទាំងនេះកើតចេញឡើង ក្រោមដំបូលសុខសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនមកដល់បច្ចុប្បន្ននេះ ។ ស្ថិតក្រោមដំបូលសន្តិភាព និយាយដោយឡែកនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០២៤.២០២៥ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនោះ រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ដឹកនាំដោយឯកឧត្តម ប្រាក់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៤. ២០២៥ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តទៀតផង ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ចរាចរណ៍ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ដើមី្បធានាកុំឲ្យមានការកកស្ទះចរាចរណ៍ ក្នុងពេលធ្វើដំណើរនៅក្នុងក្រុងទៀតផង ។ ម្យ៉ាងទៀតក៏ជាការរួមចំណែកក្នុងការជម្រុញការផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការបម្រើលើគ្រប់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យ ទេសចរណ៍ ។
ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ដល់៣១ធ្នូ ២០២៤ តាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរ មកពីបណ្តារាជធានី ខេត្ត បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៤ឈានចូល ឆ្នាំ២០២៥ មានចំនួនប្រមាណ ៣៣៣ពាន់៦៦០ នាក់ មានការកើនឡើងប្រមាណ ៩.៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ៣០៤ពាន់៦៤ ។ ក្នុងនោះភ្ញៀវទេសចរជាតិ មាន ចំនួនប្រមាណ ៣២៣ពាន់៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% ,ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១០ពាន់២៦០ នាក់ មានការកើនឡើង ១៣.២០%,។
តាមការប៉ាន់ប្រមាណនោះបានឲ្យដឹងថា ភ្ញៀវអ្នកដំណើរកម្សាន្តទាំងនោះ មានមកពីបណ្តារាជធានី ខេត្ត និងក្នុងខេត្ត ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ។ ក្នុងរបាយការណ៍ដដែលនោះ បានឲ្យដឹងថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយដ្ឋានអង្គរ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន,តំបន់ទន្លេសាប,សហគមន៍ទេសចរណ៍-និងអេកូទេសចរណ៍និងតំបន់ផ្សេងៗក្នុងខេត្ត ។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ និង កម្សាន្ត ទឹករាំតាមចង្វាក់ភ្លេងផងដែរ ៕








































