ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៤នៅសាលប្រជុំសាលាខេត្ត(ខ)លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហពន្ធ័អាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជាលោកយោអាឃីមបារ៉ូនហ្វុនម៉ា សាល់និងអ្នកស្រីបានមកប្រជុំដើម្បីស្វែងយល់អំពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ។ពិពីនេះ
មានការចូលរួម លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។លោកឯកអគ្គស្ថានទូតអាល្លឺម៉ងមកបំពេញទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យបានផ្តោតសក្តានុពលចំនួន៧មកស្វែងយល់ដើម្បីស្វែងយល់និងរកដំណោះស្រាយនៅពេលខាងមុខ។ចំនុច១ស្ថានភាពប្រជាសាសន៍និងភូមិសាស្ត្រ២វិស័យផ្លូវគមនាគមន៍៣វិស័យកសិកម្ម៤វិស័យឧស្សាហកម្មនិងរ៉ែ៥វិស័យពាណិជ្ជកម្ម៦វិស័យ
ទេសចរណ៍៧វិស័យអប់រំ។ក្នុងកិច្ចប្រជុំនោះលោកគោស៊ុំសារឿត បានលើកយកចំណុចទាំង៧មកនិយាយថាក្នុងខេត្តបន្ទាយមានជ័យ១៦៦ ៣៥៥គ្រួសារប្រជាពលរដ្ឋមាន៧១៩ ៧៣៥នាក់ ប្រជាពលរដ្ឋភាគច្រើនធ្វើស្រែនិងចំការ។ផ្ទៃដីសរុប៦ ៦៧៩គីឡូម៉ែត្រក្រឡាមានផ្ទៃដីស្រែចំការស្ទឹងបឹងបួនិងលំនៅដ្ឋាន ២ផ្លូវជាតិ៣ខ្សែនិងផ្លូវខេត្ត៩ខ្សែមានប្រវែងសរុប៤៦២ ៤៨គម៣មានស្ទឹងធម្មជាតិ១៥ខ្សែទំនុបទឹកតូចធំ២៦៦កន្លែងប្រឡាយមេប្រឡាយរងដែល
អំណោយផលឲ្យប្រជាពលរដ្ឋអាចធ្វើស្រែក្នុង១ឆ្នាំ២ដង៤វិស័យឧស្សាហកម្មរែ៉និងថាមពលមានថាមពលអគ្គីសនីទិញពីក្រុមហ៊ុនcptlរោងសិប្បកម្មរោងចក្រទឹកស្អាតនិងរោងចក្រផលិតឧបករណ៍ផ្សេងៗ៥វិស័យពាណិជ្ជកម្មមានទីផ្សារសំរាប់នាំផលិផលនាំចេញក្រៅប្រទេសនិងលក់ក្នុងប្រទេស៦តំបន់ទេសចរណ៍មានប្រសាទបន្ទាយឆ្មាប្រសាទបន្ទាយទ័ពទីទួលប្រសាទចូរាណមាន៤៤០កន្លែងនិងស្ថាននីយ៍បូរាណ០កន្លែងនិងសួនស្នេជនបទ៧វិស័យអប់រំធនធានមនុស្សនៅខ្សោយសិស្សប្រឡងធ្លាក់ច្រើន។
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជាគាត់បានសា្តប់លោកគោស៏ុំសារឿតនិយាយអំពីសក្តានុពលក្នុងខេត្តរួចមកលោកនិងយកទៅពិគ្រោះនិងសិក្សាស្វែងយល់នៅស្ថានទូតអាល្លឺម៉ង់ថាតើត្រូវជួយដោះស្រាយយ៉ាងណាដើម្បីឲ្យខេត្តមួយនេះបានរីកចំរើនទៅថ្ងៃមុខ៕