រាជធានីភ្នំពេញ៖ យុវជនម្នាក់ព្រោះតែសេចក្ដីប្រច័ន្ទបានលេបថ្នាំងងុយដេកចំនួន20គ្រាប់ដើម្បីសម្លាប់ខ្លួនហេតុកាលខាងលើដែលយុវជនគិតខ្លីនេះកើតឡើងកាលពីវរលាម៉ោង18និង00នាទីថ្ងៃទី05ខែកុម្ភះ ឆ្នាំ2014នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ ខ2 ក្រុមទី3 សង្កាត់ច្រាំងចំរេះ2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័តមានពីប្រជាការពារភូមិច្រាំងចំរេះ2បានអោយដឹងថា៖ យុវជនដែលគិតខ្លីសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួននោះឈ្មោះ ឡូ សា លី ភេទប្រុស អាយុ22ឆ្នាំជនជាតិខ្មែរឥស្លាម មានមុខរបរដើរទញអេតចាយ ស្នាក់នៅកន្លែងកើតហេតុខាងលើមានប្រពន្ធឈ្មោះ ទូច ណាវី ភេទស្រី អាយុ18ឆ្នាំមានមុខរបរជាកម្មការនីរោងចក្រកាត់ដេរ លី ម៉េត ធីត មានកូនស្រីម្នាក់ បានសម្រេចចិត្តលេបថ្នាំងងុយដេកអស់20គ្រាប់។
បើតាមប្រភពព័តមានពីម្ដាយក្មេងជនរងគ្រោះបានអោយដឹងថា៖ មុនពេលកើតហេតុកូនប្រសាររបស់គាត់បានទៅផ្សាហើយឃើញគេឌុបកូនស្រីរបស់គាត់ចេញពីធ្វើការហើយក៍កើតមានការប្រច័ន្ទនេះកើតឡើងក៍ស្ទុះទៅវៃយុវជនដែលបានឌុបប្រពន្ធរបស់ខ្លួនមកឈប់នៅខាងមុខផ្សាគីឡូម៉ែត្រលេខ7មួយដៃបណ្ដាលអោយបែលមាត់ពេលឃើញហេតុការបែបនោះប្រពន្ធក៍បានប្រាប់ថា៖ គឺនាងមិនបានជិះម៉ូតូឌុបមកទេគឺនាងដើរមកគាប់ជួនម៉ូតូនោះឈប់នៅពីមុខនាងធ្វើអោយប្ដីយល់ច្រឡំហើយក៍ស្ទុះមកវៃតែម្ដងនាងក៍បានសូមទោសម្ចាស់ម៉ូតូគេ តែប្ដីនាងនៅតែចោទថានាងមានសាហាយដោយទ្រំនិងការប្រច័ន្ទខុសរឿងនោះជាច្រើនលើកច្រើនសារពុំបាននាងក៍ឈ្លោះប្រកែកពាក្យសម្ដីគ្នា។
មួយសន្ទុះក្រោយមកស្រាប់តែប្ដីរបស់នាងប្រើក្មេងអោយទៅទិញថ្នាំងងុយដេក2បន្ទះដើម្បីយកមកលេបសម្លាប់ខ្លួនតែត្រូវម្ដាយនិងរូបនាងជួយចាប់យកថ្នាំចេញទាន់ស្រាប់តែបាន1ម៉ោងក្រោយមកពេលដែលបាត់មាត់យូក៍ដើរចូលទៅក្នុងបន្ទប់ក៍ឃើញយុវជនរូបនោះដេកស្ដូកស្ដឹងក្នុងបន្ទប់ក៍ផ្អើលឆោឡោឡើងដល់កម្លាំងប្រជាការពារសង្កាត់ច្រាំងចំរេះ2បាននាំគ្នាជួយដឹកយកជនរងគ្រោះទៅមន្ទីពេទ្យបង្អែកសម្ដេចឪដើម្បីជួយសង្គ្រោះ។ បន្ទាប់ពីលោកគ្រូពេទ្យបានលាងក្រពះអោយរួចរាល់ហើយនោះជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ដោយសារជាតិថ្នាំពុំទាន់ជ្រាប់។អ្នកដែលឃើញហេតុការនោះនាំគ្នាហួសចិត្តដោយសារការប្រច័ន្ទនេះយ៉ាងខ្លាំង៕ ដោយ ជួប ស្រីដា