​ពិធី អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប​

0

​សៀមរាប រាត្រី​ថ្ងៃ​១៥​កើត ខែកត្តិក ឆ្នាំ មមី ឆស័ក ព​.​ស​២៥៥៨ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ ក្រុង​ទេសចរណ៍​សៀមរាប​អង្គ​រនា​ឆ្នាំនេះ ក្រោយ​ពេលដែល​បាន​អាក់ខាន​រយៈពេល​៣​ឆ្នាំ​មក អាជ្ញាធរខេត្ត ក្រុង និង មន្ទីរ​វប្បធម៌ និង វិចិត្រ​សិ​ល្បះ​ខេត្ត និង ការចូលរួម​របស់​ប​ណ្តា​

អង្គភាព ស្ថាប័ន និង បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បានរៀបចំ​ប្រារព្ធ​ពិធី អកអំបុក សំពះ​ព្រះ​ខែ ក្នុងការ​បង្ហាញ​នៅ​ចំពោះ​សាធារណមតិ​ជាតិ អន្តរជាតិ អំពី​ភាព​សម្បូរបែប​ខាង វិស័យ​វប្បធម៌ អ​រី​យ​ធម៌​របស់​ខ្មែរ ក៏​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កម្ពុជា កំពុង​ស្ថិតក្នុង​សន្តិភាព សុខដុមរមនា ពេញលេញ​ទូទាំងប្រទេស ។DSC_0448

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សួនច្បារ​មហា ស​ណ្ឋា​អង្គរ​ខេត្តសៀមរាប ក្រោម​វត្តមាន​របស់លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក​នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ អាជា្ញធរ​ក្រុង និង ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​DSC_0492

ពិធីបុណ្យ​នេះ​បានចាប់ផ្តើម​ដំណើរ ការ​ទៅតាម​កម្មវិធី​កំណត់​ពី​ម៉ោង​២០ រហូតដល់​រំលង​អា​ធ្រា​ត ដោយមាន​ការគោរព​ទៅតាម​កាល​វេលា​នៃ​ដំណើរ​យាង​ចរ​របស់​ព្រះ​ច័ន្ទ និង គោរព​ទៅតាម​កាលកំណត់ ក្បួនខ្នាត​គម្ពីរ​ដីកា ដែល​ប្រជាពលរដ្ឋ​ខ្មែរ យើង​គោរព​ប្រតិបត្តិ​ទៅតាម​គន្លង​ទំនៀមទម្លាប់​ប្រពៃណី ប្រសិទ្ធិ​ពិធីការ​ជា លម្តាប់លម្តោយ​តរៀងមក ។ ពិធីបុណ្យ​បាន​ប្រ​ព្រឹទ្ធ​ទៅ មិន​ត្រឹមតែ​បានបង្ហាញ​ចំពោះ​សាធារណមតិ​ជាតិ អន្តរជាតិ​ឲ្យ​ឃើញ អំពី​ភាព​សម្បូរបែប​ខាង វិស័យ​វប្បធម៌ អ​រី​យ​ធម៌ របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា កម្ពុជា​បាន​កំពុង​ស្ថិតក្នុង​សន្តិភាព សុខដុមរមនា យ៉ាង​ពេញលេញ​ទូទាំងប្រទេស ។DSC_0424

ពិធី​អកអំបុក សំពះ​ព្រះ​ខែ គឺ ជា​ពិធីបុណ្យ​ដែលមាន​ចារឹក​នៅក្នុង​គម្ពី​បរម័ត​ទិ​ព្ធ​នី អត្ថ​កថា ចរិយា​បិតក និយាយ​អំពី​ការ​ឧ​ទ្ទិ​ស្នាន​ឧបោសថសីល របស់​ព្រះ​បរម​ពោធិសាត់ ក្នុង​ជាតិ​កំណើត​ជាស​ត្វ​ទន្សាយ មាន​ព្រះនាម សស​បណ្ឌិត ដើម្បី​បំពេញ​ពោធិ​ស​ម្ពា​ជា ទាន​បរិ​ម័ត​បារមី ឲ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ ។ ​តាំងពី​បុរាណកាល​មក ពិធី​អកអំបុក សំពះ​ព្រះ​ខែ ខ្មែរ​យើង​មាន​ទម្លាប់​ប្រារព្ធ​ធ្វើ​នៅតាម​ទីវ​ត្ត​អារាម ឬ នៅតាម​ភូមិ គេហដ្ឋាន​រៀងៗ​ខ្លួន មិន​ដូច្នោះ​សោត គេ​អាច​ជួបជុំគ្នា​ធ្វើឡើង នៅតាម​ទីសាធារណៈ​ណា មួយ​ក៏បាន​ផងដែរ ។Copy of DSC_0244

តាំងពី​បុរាណកាល​មក​ការ​ប្រារព្ធ​ពិធី​នេះ ត្រូវបាន​រៀបចំ នូវ​គ្រឿង​សក្ការៈបូជា មាន​ទៀនធូប ផ្កា​ភ្ញី នំចំណី ផ្លែឈើ សម្ខាន់​ផ្លែ​ដូ​វ​ខ្ចី និង ចេកទុំ ហើយ​ចំពោះ​អំបុក​វិញ ខ្មែរ​យើង​ពី​បុរាណកាល ពេល​ជួបជុំគ្នា​ប្រារព្ធ គឺ​ត្រូវបាន​នាំមក​ជាមួយ​ត្បាល់បុក អង្រែ និង ស្រូវ​ទុំ​ថ្មីៗ មក​លី​ញ​ដាល់អំបុក នៅនឹងកន្លែង​ប្រារព្ធ​ពិធី ដើម្បី​ធ្វើ​ឲ្យ​ឱកាស​នោះ​មាន​ភាពសប្បាយ​រីករាយ​ក្រៃលែង ។ ក្រោយពេល​ដាល់អំបុក បាន​ហើយ​គេ​យក​អំបុក​នោះ​ទៅ​ចាក់​ធា ជា​ពុំនូក នៅមុខ​រាន​សក្ការៈបូជា និង នាំគ្នា​បូ​ជ្ញា​ទៀន​ធូ​ក ឧទ្ទិស​សុំ​សេច​ច​ក្តី​សុខ​សប្បាយ សុំ​ការរីកចម្រើន នូវ​ភោគផល​នៅ​បណ្តា​ឆ្នាំ​ខាងមុខ ព្រមទាំង​បួងសួង​ផ្សង​នូវ ទឹកភ្លៀង ដែល​បុរាណកាល​ឲ្យ​ឈ្មោះថា (​ពិធី​សំពះ​ព្រះ​ខែ ) ។Copy (2) of DSC_0402

ក្នុង​រាត្រី​នោះដែរ​ក៏មាន​ការសម្តែង​នូវ សិ​ល្បះ របាំ​បុរាណ ការប្រឡង​ចម្រៀង ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​របៀប​ខ្មែរ​ផងដែរ ។​​ក្រោយពី​ពិធី​សម្រក​ទៀ​នប​ង្វឹ​ល​ផ្សង​ទឹកភ្លៀង​រួចមក គណៈអធិបតី ភ្ញៀវកិត្តិយស និង បងប្អូន​ប្រជា ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី បាននាំគ្នា​ធ្វើការ​ដង្ហែរ​ប្រទីប​សំពៅ​ជ័យ និង កន្ទោង ទៅ​បណ្តែត​ក្នុង​ទឹកស្ទឹង សៀមរាប ដើម្បី​ឧទ្ទិស និង សុំ​សម្មា​លា​ទោស ដល់​ព្រះ​គង្គារ ដែល​ផ្តល់​ដល់​មនុស្សលោក សត្វ បាន​យកទៅ​ប្រើប្រាស់ ផឹក មួ​ជ និង ស្រោចស្រព​ដំណាំ​កសិកម្ម ដល់​ប្រជាកសិករ​ក្នុងការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ៕DSC_0520