ឧត្ដរមានជ័យ ៖ នារសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ អមដំណើរ ឯកឧត្ដម កិត្ដិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ដឧត្ដរមានជ័យ អញ្ជើញចុះត្រួតពិនិត្យ និងដាក់ពង្រាយកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីការពារថ្នាក់ដឹកនាំនាថ្ងៃខាងមុខ។ កម្លាំងស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានត្រៀមខ្លួនរួចរាល់ក្នុងការថែរក្សា ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ៕ដោយ៖ភ្នំដងរ៉ែក