កូរ៉េខាងជើង៖ ការបោះឆ្នោតសភាចាប់ផ្តើមកាលពីថ្ងៃទី ៩ មីនា នៅកូរ៉េខាងជើង ដើម្បីជ្រើសរើសសមាជិកសភារបស់ប្រទេសនេះ ។ អ្នកបោះឆ្នោតបានទៅកាន់ការិយាល័យបោះឆ្នោតដើម្បីជ្រើសរើសសមាជិក សភានីតិកាលទី១២ ដែលមានអាណត្តិ៧ឆ្នាំ យោងតាមរដ្ឋធម្មនុញ្ញរបស់
ប្រទេស ។
មេដឹកនាំកំពូលកូរ៉េខាងជើងលោកគីម ជុង អ៊ុន មានឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ១១១ ក្នុងឋានៈជាបេក្ខជនមួយរូបដែរ ។ នេះជាការបោះឆ្នោតសភាលើកដំបូង ក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន ដែលឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០១១ ក្រោយមរណភាពរបស់ឪពុកលោក គឺលោកគីម ជុងអ៊ុល ៕
