នាយករដ្ឋមន្ត្រីអីុរ៉ាក់ លោកនូរីអាល់ម៉ាលីគី កាលពីថ្ងៃទី៨ មីនា បានចោទប្រកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាតាថាបង្កអស្ថេរភាពនៅអីុរ៉ាក់
ដោយជួយទ្រទ្រង់ដល់បណ្តាក្រុមបះបោរ ដែលលោកថានោះជាការប្រកាសសង្គ្រាមចំពោះប្រទេសលោក ។ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍បារាំង FRANCE -24 លោកម៉ាលីគី បរិហារថាប្រទេសទាំង២វាយប្រហារអីុរ៉ាក់តាមរយៈប្រទេស ស៊ីរី ហើយធ្វើដោយផ្ទាល់ទៀតផង រួចប្រទេសទាំង២ ប្រកាសសង្គ្រាមចំពោះអីុរ៉ាក់ ។ នេះជាការវាយប្រហារដោយផ្ទាល់ដ៏កម្រមួយប្រឆាំងមហាអំណាច ស៊ុននីតទាំង២នោះនៅតំបន់ឈូងសមុទ្រពែរ្ស៍ ។ លោកមានប្រសាសន៍ថា ប្រទេសទាំង២ជាអ្នកទទួលខុសត្រូវដំបូងគេចំពោះអំពើហិង្សាអន្តរសហ គមន៍ ភេរវកម្មនិងវិបត្តិសន្តិសុខនៅអីុរ៉ាក់ ។
លោកម៉ា លីគី បន្តថា ទីក្រុងវីយ៉ាដ និងក្រុងដូហាជាអ្នកផ្តល់ការគាំទ្រខាងនយោបាយ ហិរញ្ញវត្ថុ និងខាងការឃោសនាចំពោះពួកបះបោរ ហើយចោទប្រកាន់ប្រទេសទាំង២ ថាទិញអាវុធផ្តល់ឱ្យបណ្តាអង្គការភេរវកម្ម ។ លោកយល់ថា អារ៉ាប៊ីសាលូឌីត ជាអ្នកគាំទ្រសំខាន់ដល់ភេរវកម្មលើពិភពលោក ៕