នៅក្នុងរបាយការណ៍មួយដែលបាន ប្រកាសកាលពីថ្ងៃទី១០ ខែវិច្ឆិកាបាន បង្ហាញឱ្យឃើញថា ការប្រមុខមុខដាក់ គ្នារវាងរុស្ស៊ី នឹងលោកខាងលិចមិនខុស អ្វីពីសម័យសង្គ្រាមត្រជាក់នោះឡើយ ។ ក្នុងរយៈពេលនោះ មានការប្រឈមមុខ ដាក់គ្នាដែលមានសភាពគ្រោះថ្នាក់ដល់ ទៅ៤០លើក
ស្ទើរតែផ្ទុះសង្គ្រាមនឹងគ្នា។យន្ដហោះចម្បាំងរបស់ណាតូតែងតែ ហោះហើរទៅរារាំង ឬប្រដេញតាមយន្ដ ហោះរបស់រុស្ស៊ីដែលហោះហើរចូល ដែនអាកាសរបស់អឺរ៉ុប ។ ការជ្រៀត ជ្រែកខាងលើរបស់រុស្ស៊ីត្រូវបានសហ គមន៍អឺរ៉ុបកត់ត្រាដោយប្រកាសនៅក្នុង របាយការណ៍មួយដែលមានឈ្មោះថា សង្គមនិយមឆ្ពោះទៅមាត់រណ្ដៅនៃ សង្គ្រាមប្រកបដោយគ្រោះថ្នាក់ ។ នៅ ក្នុងរបាយការណ៍នោះបានបញ្ជាក់យ៉ាង ច្បាស់ថា មានករណីប៉ះទង្គិចគ្នាជាច្រើន វិះក្លាយទៅជាសង្គ្រាមត្រង់ទ្រាយធំរវាង រុស្ស៊ី នឹងលោកខាងលិចដោយសារតែ វិបត្ដិនៅក្នុងប្រទេសអ៊ុយក្រែន ។
ហេតុការណ៍ខាងលើត្រូវគេចាត់ទុក ថា មានសភាពគ្រោះថ្នាក់យ៉ាងខ្លាំង ដែលអាចបង្កឱ្យប្រទេសទាំងពីរធ្លាក់ ចូលក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ សាជាថ្មីធ្វើឱ្យពិភពលោកធ្លាក់ក្នុងសភាព ចលាចល ។ នៅក្នុងរបាយការណ៍មួយ របស់អង្គការស្រាវជ្រាវដែលមានទីតាំង នៅទីក្រុងឡុង ក្រោយពេលអតីតមេដឹក នាំសហភាពសូវៀត លោក Mikhail Gorbachev បានព្រមានថា ពិភព លោកកំពុងប្រឈមនឹងការផ្ទុះឡើងនៃ សង្គ្រាមត្រជាក់ថ្មី ។ ប្រទេសអ៊ុយក្រែន នឹងក្លាយទៅជាទីលាននៃការប្រកួត ប្រជែងការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី នឹងលោកខាងលិច។
នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា “មានការប្រឈមមុខ ដាក់គ្នាដល់ទៅ៤០លើកប្រកបដោយ គ្រោះថ្នាក់ត្រូវបានគេកត់ត្រា ។ សកម្ម ភាពបង្កឱ្យមានការប៉ះទង្គិចខាងលើកើត ចេញពីភាគីរុស្ស៊ីដែលកំពុងអូសទាញ លោកខាងលិចវិលត្រឡប់ទៅកាន់ សង្គ្រាមត្រជាក់ប្រកបដោយគ្រោះថ្នាក់ ក្នុងពេលដែលអាមេរិក អឺរ៉ុបកំពុង ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ច និងសន្ដិសុខ។ គេអាចនិយាយបានថា អឺរ៉ុប និង អាមេរិកពេលនេះមិនមានសន្ដិសុខ ប្រសើរដូចកាលពីមុនឡើយ តែងតែរង ការគំរាមកំហែងវាយប្រហារពីក្រុម ភេរវកម្មឥតឈប់ឈរ ។
ចាប់តាំងពីអតីតសហភាពសូវៀត ដួលរលំនៅអំឡុងឆ្នាំ១៩៩០ រុស្ស៊ី និង ណាតូតែងតែត្រួតពិនិត្យទៅលើប្រព័ន្ធ ការពារដែនអាកាសរបស់គ្នាទៅវិញ ទៅមក តាមរយៈបញ្ជូនយន្ដហោះគ្មាន មនុស្សបើក ទាំងយន្ដហោះមានមនុស្ស បើកទៅស៊ើបការណ៍នៅលើដែនអាកាស របស់គូបដិបក្ខដើម្បីចង់ពីប្រតិកម្ម របស់ដៃគូខ្លួនមានកម្លាំងខ្លាំងប៉ុនណា ។
អាមេរិក អង់គ្លេស និងប្រទេសជា សមាជិកណាតូផ្សេងទៀតតែងតែចោទ ប្រកាន់ទៅលើប្រទេសរុស្ស៊ីជំរុញឱ្យមាន សកម្មភាពយោធា បង្កគ្រោះថ្នាក់ដល់ គ្នាទៅវិញទៅមក ។ ប៉ុន្ដែរដ្ឋាភិបាលទី ក្រុងមូស្គូក៏បានចោទប្រកាន់ទៅលើ លោកខាងលិចវិញដោយបញ្ជាក់ថា លោកខាងលិចត្រូវតែទទួលខុសត្រូវ ដែលជំរុញឱ្យមានវិបត្ដិកើតឡើង ពិសេសវិបត្ដិនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មមកលើប្រទេស រុស្ស៊ីធ្វើឱ្យសន្ដិសុខសេដ្ឋកិច្ចពិភពលោក ប្រែប្រួល ។ អតីតប្រធានាធិបតីអាមេរិក និង អតីតប្រធានាធិបតីក្នុងជំនាន់សហភាពសូវៀតក៏ធ្លាប់បានប្រកាសដូចគ្នាផង ដែរថា រុស្ស៊ី និងលោកខាងលិចប្រាកដ ជាធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ជាថ្មីនៅ ពេលខាងមុខ ប្រសិនបើភាគីទាំងពីរ មិនមានការអត់ធ្មត់ ស្វែងរកដំណោះ ស្រាយឱ្យបានប្រសើរទេនោះ ។
វិបត្ដិនៅក្នុងប្រទេសអ៊ុយក្រែនជា ចំណុចចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ រវាងរុស្ស៊ីនឹងលោកខាងលិច នៅពេល ដែលអាមេរិក លោកខាងលិចគាំទ្ររដ្ឋា ភិបាលអ៊ុយក្រែន ចំណែករុស្ស៊ីគាំទ្រ ក្រុមប្រឆាំងនៅភាគខាងកើត ដោយ ភាគីទាំងពីរមិនព្រមបន្ធូរបន្ថយស្វែងរក ដំណោះស្រាយដោយសន្ដិភាព មិន ត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបានបញ្ជូនសព្វាវុធ សម្ភារយោធាជាច្រើន រួមទាំងស្បៀង អាហារទៅកាន់តំបន់ភាគខាងកើត ចំណែកលោកខាងលិចក៏បានបញ្ជូនទៅ ដូចគ្នាជួយដល់រដ្ឋាភិបាលអ៊ុយក្រែន សម្រាប់ប្រឆាំងនឹងក្រុមផ្ដាច់ទឹកដី និយម ។
អ៊ុយក្រែនពេលនេះកំពុងក្លាយទៅជា ទីលានប្រយុទ្ធដ៏ពឹតប្រាកដ និងការសាក ល្បងសព្វាវុធរវាងរុស្ស៊ីនឹងលោកខាង លិច តាមរយៈការគាំទ្រក្រុមនីមួយៗ ។
រុស្ស៊ីមិនព្រមបន្ធូរបន្ថយឱ្យបាត់បង់តំបន់ ភាគខាងកើតអ៊ុយក្រែននោះឡើយ ខណៈ ដែលជិតបានមកដល់ដៃប្រទេសរុស្ស៊ី ទៅហើយនោះ ។ ចំពេលដែលអាមេរិក កំពុងតែមមាញឹកនៅក្នុងគោលនយោ បាយឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូច ជាសង្គ្រាមទប់ទល់នឹងក្រុមភេរវកម្ម រុស្ស៊ីចាំបាច់ត្រូវតែក្ដោបក្ដាប់ឱកាសដ៏ ប្រសើរទាំងនេះសម្រាប់ពង្រីកទឹកដីរុស្ស៊ី ពិសេសគឺប្រមូលយកទឹកដីដែលជាអតីត សហភាពសូវៀតដែលបានបែកខ្ញែក ក្រោយសង្គ្រាមត្រជាក់ ។ ជាមួយនឹងគោលនយោបាយដឹកនាំ ដ៏ឈ្លាសវៃរបស់មេដឹកនាំពូទីនធ្វើឱ្យ អំណាចរបស់រុស្ស៊ីនៅលើពិភពលោក កាន់តែខ្លាំងឡើង បង្កការព្រួយបារម្ភ យ៉ាងខ្លាំងដល់អាមេរិក ហើយមហា អំណាចទី១របស់អាមេរិកក៏រងការគំរាម កំហែងផងដែរ ។
នៅពេលនេះដែរ រុស្ស៊ីកំពុងតែខិតខំ ស្វែងរកដៃគូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលដៅបញ្ចៀសការដាក់ទណ្ឌកម្ម ពីលោកខាងលិច ។ ពេលនេះរុស្ស៊ីបាន ពង្រឹងទំនាក់ទំនងសហប្រតិបត្ដិការលើ គ្រប់វិស័យជាមួយប្រទេសចិនដែលជា ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន សម្រាប់បង្វែរ គេចវេះពីការដាក់ទណ្ឌ កម្មរបស់អាមេរិក ។ សម្ពន្ធមិត្ដដ៏រឹងមាំរវាងរុស្ស៊ី នឹងចិន បានបង្ហាញយ៉ាងច្បាស់តាមរយៈកិច្ច ប្រជុំ APEC ដែលរៀបចំឡើងនៅទីក្រុង ប៉េកាំង ។ នៅទីនោះប្រព័ន្ធផ្សព្វផ្សាយ នានាជុំវិញពិភពលោកបានផ្ដោតយ៉ាង ខ្លាំងទៅលើមេដឹកនាំសំខាន់ទាំង៣គឺ ប្រធានាធិបតីអូបាម៉ា, លោកពូទីន និង ប្រធានាធិបតីស៊ី ជីនពីង ដែលជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំAPEC ។
គេបានកត់ សម្គាល់ឃើញថា ប្រធានាធិបតីរុស្ស៊ី និងចិនមានភាពស្និទ្ធស្នាលជាប្រធានា ធិបតីអាមេរិក ។ កន្លងមក ចិននិងរុស្ស៊ីបានចុះកិច្ច ព្រមព្រៀងជាច្រើន ក្នុងនោះមានទាំង កិច្ចព្រមព្រៀងឧស្ម័នហ្គាសដែលមាន តម្លៃជាង៤០០ពាន់លានដុល្លារ 9