ភ្នំពេញ ៖ យុវជនពីរនាក់បែកគំនិតជិះម៉ូតូឆក់យកទូរសព្ទ័ដៃម៉ាក សាំសុងកាឡាក់ស៊ី ខណៈដែលប្រពន្ធលើកនិយាយពេលជិះម៉ូតូជាមួយនិងប្តី
មិនបានសម្រេច រួចព្យាយាមជិះម៉ូតូរត់ត្រូវម្ចាស់គេជិះដេញទាន់ដល់មុខរោងចក្រ សួនឧស្សាហកម្ម កាណាឌីយ៉ា ក៏ផ្លួលម៉ូតូរត់ចូលក្នុងរោងចក្រ ក៏ត្រូវបានសន្តិសុខឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីនៅចំណុចមុខសួនឧទ្យាន កាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុជន សង្ស័យជាចោរឆក់ទូរសព្ទ័ដៃនេះគឺបានជិះម៉ូតូម៉ាកអាយខុន ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-7534 ជិះគ្នាពីរនាក់ដែលទើបតែចេញមកពីស៊ីការគេ ហើយក៏បែកគំនិតជិះម៉ូតូធ្វើសកម្មភាពឆក់សំភារៈអ្នកដំណើរ។ ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូតាមផ្លូវវេងស្រេង ខណះនោះស្រាប់តែប្រទះពីរនាក់ប្តីប្រពន្ធជិះម៉តូម៉ាកហុងដាវេវ ពាក់ស្លាកលេខ 1BD-4012 ជិះនៅពីមុខម៉ូតូជនសង្ស័យ ហើយជនសង្ស័យទាំងពីរក៏បានជិះម៉ូតូតាម ពីក្រោយម៉ូតូប្តីប្រពន្ធនោះ។ស្របពេលនោះប្រពន្ធជនរងគ្រោះក៏លើក ទូរសព្ទ័និយាយហើយជនសង្ស័យទាំងពីរក៏ជិះទៅឆក់យកទូរសព្ទ័នោះបានហើយ ជិះគេចខ្លួនប៉ុន្តែត្រូវបានជនរងគ្រោះដេញតាមហើយស្រែកឱ្យគេជួយឃើញ ដូច្នេះជនសង្ស័យភ័យក៏ផ្តួលម៉ូតូរត់ចូលសួនឧស្សាហកម្មកាណាឌីយ៉ាតែ ត្រូវបានសន្តិសុខចាប់ឃាត់ខ្លួនភ្លាមៗតែម្តង ។ បន្ទាប់ពីកើតហេតុ សន្តិសុខមិនប្រគល់ជនសង្ស័យពីរនាក់ខាងលើនេះទៅឲ្យសមត្ថកិច្ចទេព្រោះខ្លាចលោកមេប៉ុស្តិ៍ ម៉ម ហោ មិនអាចធ្វើការបានក៏ប្រគល់ឱ្យកងរាជអាវុធហត្ថយកទៅចាត់ការតាមផ្លូវច្បាប់រីឯទូរស័ព្ទត្រូវបានប្រគល់ឱ្យម្ចាស់វិញផងដែរ។
ទាក់ទិននិងករណីខាងលើនេះដោយសារជនរងគ្រោះដេញទាន់ចោរឆក់ខាងលើនេះបានដោយខ្លួនឯងកុំអីមិនដឹងថាសមត្ថកិច្ចអាចចាប់បានក្រុមដែលធ្វើសកម្មភាពផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនបានដែរឬក៏យ៉ាងណានោះទេ យ៉ាងណាមិញប្រជាពលរដ្ឋក៏បានរិះគន់យ៉ាងចំៗចំពោះលោកមេប៉ុស្ដិ៍ ម៉ម ហោ ហាក់ដូចជាអសមត្ថភាពក្នុងបង្ក្រាបរាល់បទល្មើសផ្សេងៗដែលតែងតែកើតមានឡើងក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង ដូចជាតាមបណ្ដោយផ្លូវវែងស្រេងជាដើម៕
