ភ្នំពេញ ៖ បុរសម្នាក់បានធ្វើឲ្យមានការភ្ញាក់ផ្អើលខណៈគេ ជិះម៉ូតូអាយខុន មួយគ្រឿង ជាមួយមិត្តភ័ក្រ មកឈប់នៅលើស្ពានជ្រោយចង្វា រួច
យុវជនខាងលើលោតចុះទៅក្នុងទឹកទន្លេ ធ្វើអត្តឃាតខ្លួនឯង កាលពីវេលាម៉ៅង ១២នង ១០ នាទីយប់ថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១៤ ក្នុងសង្កាត់ច្បាអំពៅ១ ខណ្ឌ មានជ័យ ។
តាមប្រភពព័ត៌មានពីមិត្តភក្រ័របស់បុរសខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុគេនិងបុរសខាងលើនេះកំពុងតេ ជិះម៉ូតូអាយុខុនមួយគ្រឿង ឌុបគ្នាតាមផ្លូវព្រះមុនីវង្ស បំណងឆ្ពោះឡើងឆ្លងកាត់ស្ពានច្បារអំពៅ ប៉ុន្តែពេលជិះម៉ូតូដល់ពាក់កណ្តាលស្ពាន ស្រាប់យុវជនម្នាក់ជិះពីក្រោយហក់ចុះពីលើម៉ូតូរួចបានដើរ ទៅឡើងលើកបង្កាន់ដៃ លោតចុះទៅក្នុងទឹកទន្លេបាត់ស្រមោលតែម្តងមិនដឹងស្លាប់ឬក៏រស់នោះ ។ ប៉ុន្តែ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងឆោមឡោ ហើយបានហៅទូកសង្គ្រោះជួយ អន្តរាគមន៍ ស្វែងរកយុវជនម្នាក់នេះដែលលោតចុះ ទន្លេ ។
សមត្ថកិច្ចបញ្ជាក់ថាក្រោយកើតហេតុយុវជនដែលគិតខ្លីនេះបានលេចក្នុងទឹកទន្លេបាត់ ស្រមោល មិនឃើញធ្វើទាំងអស់ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថាបង្កឡើងដោយសារ យុវជនខាងលើ តូច ចិត្តនឹងបញ្ហាគូរស្នេហ៍ រួមជាមួយក្រុមគ្រួសារ ៕
