ដោយអ៊ុក ផ្លុង
សៀមរាប÷ អនុផលព្រៃឈើធ្យូងក្នុងស្រុកជីក្រែងគឺជាអាជីវកម្មយ៉ាងពេញនិយម ហើយក៏ជាហេតុដ៏អាក្រក់មួយដែលនាំឲ្យព្រៃឈើដែនជម្រកសត្វព្រៃវិនាសហិនហោច។ ដោយសារកត្តាទាំងនេះហើយទើបរដ្ឋបាលស្រុកជីក្រែងដាក់បញ្ជាឲ្យ

រដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានទប់ស្កាត់ និងបង្ក្រាបយានយន្តជាមធ្យោបាយដឹកធ្យូងគ្រប់ប្រភេទមិនអោយធ្វើចររាចរណ៍ចេញពី ស្រុកជីក្រែង ជាដាច់ខាត។ ទោះបីជាមានបទបញ្ជាពី រដ្ឋបាលស្រុកយ៉ាងនេះក៏ដោយចុះ នៅតែមានឡានឬរឺម៉កម៉ូតូកែច្នែ ដឹកធ្យូងចេញជារៀងរាល់យប់ ជាពិសេសតាមផ្លូវ ស្ពានពង្រកាត់តាម ភូមិដងផ្អាវ ឆ្ពោះទៅកាន់ ភូមិស្ពានត្នោត បានយ៉ាងរលូនដូចដែលសារព័ត៌មានយើងបានចុះផ្សាយថ្មីៗអញ្ចឹង។

ជាអកុសល្យកាលពី ថ្ងៃអង្គារទី២០ ខែឧសភា ឆ្នាំ២០២៥ មានឡានឈ្មួញដុះស្លែដែលធ្លាប់ប្រមូលទិញធ្យូងយកទៅស្តុបទុកម្នាក់ ឡានបានខូចនៅចំណុចស្ពាន ពពេល ស្ថិតក្នុង ភូមិពពេល ឃុំ ពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មិនអាចដឹកចូលកន្លែងស្តុបទុកទាំងយប់បាន។ ខណៈនោះមានប្រជាពលរដ្ឋផ្តល់ព័ត៌មានឲ្យអ្នកសារព័ត៌មាន ពេលដែលអ្នកសារព័ត៌មានមកដល់កន្លែងកើតហេតុឃើញថាពិតជាមានករណីឡានដឹកធ្យូងខុសច្បាប់ខូចកណ្ដាលផ្លូវមែន។ ទន្ទឹមនឹងនោះដែរ អ្នកសារព័ត៌មាន បានទូរស័ព្ទរាយការណ៍ ជូននាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្ដីំ គឺ សូ ផល្លា ភ្លាមៗនោះ លោក បានបញ្ជាទៅនាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង គឺ លោក វង្ស សាំងសំរិតឲ្យរឹបអូសឡានដឹកធ្យូងខុសច្បាប់មករក្សាទុកក្នុងទីស្នាក់ការដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់÷ស្តីពីព្រៃឈើ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថាឈ្មួញដឹកធ្យូងដុះស្លែ ឈ្មោះ ឡន ហៅយាយឡន បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំ ពង្រក្រោម ស្រុកជីក្រែ ខេត្តសៀមរាប បានប្រមូលទិញធ្យូងមកពី ភូមិ ពពេល ឃុំ កន្ទួត ស្រុក ស្វាយលើ ខេត្តសៀមរាប ហើយដឹកយកមកស្តុបទុក លំនៅឋានរបស់លោកស្រីបច្ចុប្បន្ន ហើយលក់ចែកចាយឲ្យឡានផ្សេងៗទៀត។ ប្រជាពលរដ្ឋអះអាងថាអស់រយះពេលជាច្រើនឆ្នាំមកហើយអាជីពជាអ្នកប្រមូលទិញធ្យូងរបស់យាយឡន ពុំដែលមានជំនាញណារំខានម្ដងណាឡើយ ទើបតែម្ដងនេះទេដែលអស់ល័ក្ខ ដោយសារឡានខូច ហើយអ្នកសារព័ត៌មានបានរាយការណ៍ជូន លោក សូ ផល្លា ហើយ លោក បញ្ជាទៅ កូនចៅ ទើបលោក វង្ស សាំងសំរិត បង្ខំចិត្តរឹបអស់ឡានដឹកធ្យូងខុសច្បាប់យកទៅរក្សាទុកក្នុងទីស្នាក់ការរបស់ខ្នួន។
ជុំវិញករណីខាងលើនេះនាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទ ថាលោក កំពុងតែបង្កសំណុំរឿង តាមនិតិវិធីផ្លូវច្បាប់។ ជុំវិញបញ្ហនេះដ៏ដែលប្រជាពលរដ្ឋ ត្រែកអរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ រដ្ឋបាលស្រុកជីក្រែងដែលបានដាក់បញ្ជាយ៉ាងមុឺងម៉ាត់ឲ្យ រដ្ឋបាលព្រៃឈើ ឬស្ថាប័ណ្ណពាក់ព័ន្ធទាំងអស់ទប់ស្កាត់ យានយន្តគ្រប់ប្រភេទមិនឲ្យដឹកធ្យូងចេញពឺស្រុកជីក្រែង ក្នុងគោលបំណងចូលរួមចំណែក ការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ហើយក៏មានទំនុកចិត្តយ៉ាងមុតមាំ ចំពោះ លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្ដី ដែលមានប្រតិកម្មរហ័ស ទទួលសេចក្ដីរាយការណ៍ភ្លាមបញ្ជាឱ្យមន្ត្រីក្រោមឧ៌វាទអនុវត្តច្បាប់ភ្លាម។ជាក់ស្ដែងករណីទប់ស្កាត់និងបង្ក្រាបបទល្មើសអនុផលព្រៃឈើឡានដឹកធ្យូងខុសច្បាប់នេះតែម្ដង៕

