សមត្ថកិច្ចចាប់ខ្លួនសង្ស័យបានបីនាក់ពាក់ព័ន្ធករណីរំលោភបូកសម្លាប់យុវតីម្នាក់

0
Oplus_131072

ភ្នំពេញ: ករណីអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរ…ឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លា…ប់ ប្ល..ន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ)បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១និង២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ជនរងគ្រោះ១-ឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
ជនសង្ស័យ ចំនួន០៣នាក់
១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់)។
២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់។
៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ” ឃាត់ខ្លួន”(ដៃដល់ អ្នករំលោភ និងសម្លាប់)។
សម្ភារៈចាប់យក
១-ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)។
២-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។
៣-ខ្សែលីឡុង ពណ៌ស ចំនួន០១ខ្សែ ។
៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង ។
សម្ភារៈបាត់បង់
១-លោហៈធាតុពណ៌ទង់ដែង (ខ្សែកផ្លាកទីន) ចំនួន០១ខ្សែ ។
ស្លាកស្នាម និងសម្ភារៈបន្សល់ទុក
១-ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន០១ (រឹ..តកជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕