សៀមរាប: លោកអធិការនគរបាលស្រុកបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែឧសភា វេលារៀលម៉ោង ១១ ព្រឹកនេះថា គ្មានទីតាំងវង់ល្បែងស៊ីសងដោយភ្នាល់លុយរាប់លាននៅក្នុងទឹកដីស្រុកសូទ្រនិគមខេត្តសៀមរាប។
លោកបន្តថាក្រោយពីបានទទួលដំណឹងថា មានលេងល្បែងស៊ីសងក្នុងទឹកដីលោកក៏បានបញ្ជាឲ្យកម្លាំងមូលដ្ឋានចុះទៅផ្ទាល់ដើម្បីត្រួតពិនិត្យជាក់ស្ដែង គោរពលោកអធិការនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥វេលាម៉ោង១០.៤០នាទីព្រឹក
កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងទីតាំងលេងល្បែងស៊ីសង(តែជាកន្លែងចាស់មិនមានមនុស្សលេងទេ)ស្ថិតក្នុងប្រឡាយទឹក នៅខាងកើតភូមិប្រហែល៣០០ម៉ែត្រពីភូមិដាក់ផ្កាឃុំតាយ៉ែកស្រុកសូទ្រនិគមខេត្តសៀមរាប។