លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ និងលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខានាំយកអំណោយមនុស្សមានថវិកាចំនួន ៥ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យកុមារអង្គខេត្តសៀមរាប

0

សៀមរាប៖ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ និងលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការរី បានអញ្ជើញអមដំណើរគណៈប្រតិភូកាកបាតក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បំពេញបេសកកម្មនាំយកអំណោយមនុស្សមានថវិកាចំនួន ៥ម៉ឺនដុល្លារ, អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៤០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ចំនួន ២០ឃីត ជូនដល់មន្ទីរពេទ្យកុមារអង្គខេត្តសៀមរាបនាកាលពីព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភចំនួន ៥លានរៀលដល់មន្ទីរពេទ្យនេះផងដែរ។

បន្ទាប់ពីសំណេះសំណាលជាមួយលោកគ្រូពេទ្យ អ្នកគ្រួពេទ្យ និងជូនថវិកាជូនមន្ទីរពេទ្យរួច គណៈប្រតិបានអញ្ជើញសួរសុខទុក្ខក្មួយកុមារដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យេនេះចំនួន ២០០នាក់ ដោយម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ត្រីខ ១យួរ, ទឹកដោះគោប្រអប់ ៦ប្រអប់, ស្ករសរ ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល។

មុននឹងបញ្ចប់បេសកកម្ម គណៈប្រតិភូបានអញ្ជើសជួបសួរសុខអ្នកមាតា ទារក ដែលទើបសម្រាលកូនរួច នៅមន្ទីរពេទ្យគន្ធបុប្ផា ចំនួនជាង១៥០នាក់ផងដែរ ដោយម្នាក់ទទួលបានឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ៕