សិក្ខាសាលា​ស្តីពី​ជំនួយ​ផ្នែក​ច្បាប់​ប្រចាំ​តំបន់​លើ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ​

0


​សៀមរាប ៖ សិក្ខាសាលា​ស្តីពី​ជំនួយ​ផ្នែក​ច្បាប់​ប្រចាំ​តំបន់​លើ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ ត្រូវ​រៀបចំឡើង​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៨​ដល់ទី​១៩​ខែវិច្ឆិកា នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប ។ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯក​ឩ​ត្ត​ម នាយ​ឩ​ត្ត​ម​សេនីយ៍ ឯម សំអាន

រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍​បើក​សិក្ខាសាលា​នេះ​នាយ​ឩ​ត្ត​ម​សេនីយ៍ ឯម សំអាន​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដោយមាន​ការសហការ​ជាមួយ​មជ្ឈមណ្ឌល​ប្រចាំ​តំបន់ របស់​អង្គការសហប្រជាជាតិ​ដើម្បី​សន្តិភាព និង​ការដាក់​អាវុធ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។DSC_0057

ជា​សិក្ខាសាលា ដែល​រៀបចំឡើង​ក្នុង​បំណង​ផ្តល់ជំនួយ​ផ្នែក​ច្បាប់ និង​បច្ចេកទេស​ដល់​ប្រទេសមួយ​ចំនួន​ដែល​កំពុង​ពិចារណា​អំពី​ផលប៉ះពាល់​ពី​ប្រយោជន៍ និង​នីតិវិធី​ដោយ​សញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ ជាពិសេស​ជួយ​តម្រង់ទិស​ប្រទេស​ទាំងនោះ សំដៅ​រក​ការចុះហត្ថលេខា និង​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ទាំងនេះ​។​​DSC_0040

ប្រទេស​ហត្ថលេខី​ចំនួន​១៥ ដែល​រួមមាន​កម្ពុជា នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ មាន​ប្រទេស​អូស្ត្រាលី​,​បង់​ក្លា​ដេ​ស​,​ប្រុយ​ណេ​ដា​រុយ​ស្សា​ឡឹម​,​ជប៉ុន​,​ម៉ា​ឡា​ស៊ី​,​ម៉ុង​ហ្គោ​លី​,​ណេ​ប៉ាល់​,​ណូ​វែ​ល​ហ្សេ​ឡង់​,​ហ្វីលីពីន សាធារណ​កូរ៉េ​,​សឹង្ហ​បុរី​,​ថៃ និង​ប្រទេស​ទី​ម៉​រ​ខាងកើត​។DSC_0026

ប្រទេស​ទាំង​១៥​នេះ មិនទាន់មាន​ប្រទេស​ណាមួយ​ផ្តល់​សច្ចា​ប​ន័​នៅឡើយ ទៅលើ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ​។ដោយឡែក ប្រទេស​ហត្ថលេខី​មួយចំនួន​មកពី​តំបន់​ប៉ាស៊ីហ្វិក នឹង​ប​ញ្ចូ​ន​  តំណាង​ម្នាក់​របស់​លេខាធិការដ្ឋាន​នៃ​ប្រទេស​ប្រជុំ​ដែន​កោះ​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​អន្តរជាតិ​នេះ​។DSC_0031

​ប្រធានបទ​សំខាន់ៗ​ចំនួន​៥​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅក្នុង​សិក្ខា​សិលា​រយៈពេល​២​ថ្ងៃនោះ​រួមមាន ដំណើរ​ឆ្ពោះទៅរក​ការដាក់​ចូល​ជាធរ​មាននៃ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​កម្រិត​ថ្នាក់ជាតិ លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលមាន​ស្រាប់ ឧបករណ៍​សម្រាប់​អនុវត្តន៍​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ និង ឧបករណ៍ និង​គម្រូ​សម្រាប់​អនុវត្តន៍​សន្ធិសញ្ញា​ស្តីពី​ពានិជ្ជកម្ម​អាវុធ ។

អនុសញ្ញា​ស្តី​ពា​ណិ​ជ្ចក​ម្ម​អាវុធ ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី​០២ ខែ មេសា ឆ្នាំ​២០១៣ នៅ​អង្គការសហប្រជាជាតិ នា​ក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក ។​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ​នៅ​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៣៕
លោក ខេង ខេមរា​