ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរបស់ក្លិបកាំភ្លើងធំ Arsenal Mikel Arteta បានលើកឡើងថា ក្រុមរបស់ខ្លួន មានទំនុកចិត្តថានឹងអាចឈានដល់វគ្គ ៨ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ។
Arsenal បានប្រកួតចាញ់ Bayern Munich ២-០ កាលពីជើងទី ១ នៅក្នុងទឹកដីខ្លួនឯងដូចនេះពួកគេត្រូវតែ រកឲ្យបាន ៣ គ្រាប់វិញទើបអាចឡើងទៅវគ្គបន្តបាន ។ ទោះបីជាយ៉ាងណាក៏ដោយ Arsenal ធ្លាប់មានប្រវត្តិឈ្នះ Bayern Munich ផងដែរពេលលេងក្រៅផ្ទះនៅវគ្គដូចគ្នានេះកាលពីរដូវកាលមុន ។
Arteta ប្រាប់គេហទំព័រ PA ថា “វាជាពេលវេលាដ៏លំបាកប៉ុន្តែយើងប្រាកដជាអាចយកឈ្នះបាន” ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតនៅយប់នេះ Arsenal នឹងត្រូវអវត្តមានអ្នកចាំទីដៃទី ១ Wojciech Szczesny ដោយសារតែគេទទួលបានកាតក្រហមកាលពីការប្រកួតជើងទី ១ ជាមួយគ្នានោះខ្សែការពារឆ្វេង Kieran Gibbs ក៏មិនទាន់ជាពីរបួសផងដែរ ៕
