ឧត្តរមានជ័យ៖ ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យព្រះពុទ្ធសាសនា ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីរាជការ និងសប្បុរសជននានា សូត្រមន្ត និងនាំយកនូវទេយ្យទានដ៏ថ្លៃថ្លារបស់
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ ប្រគេនដល់ព្រះសង្ឃចំនួន៦៣វត្តទូទាំងខេត្តខេត្តឧត្ដរមានជ័យ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី០៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅវត្តប្រាសាទរាជាសំរោង នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ដោយ៖ភ្នំដងរ៉ែក






































